អត្ថបទពាណិជ្ជកម្ម
លំនៅឋាន​ស្តង់ដា​ជប៉ុន ចាប់ផ្តើម​បើក​លក់​ដំណាក់កាល​ទី​២
11, Sep 2020 , 3:43 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ - លំនៅឋាន អា​រ៉ា​ខា​វ៉ា ស្តង់ដា​ជប៉ុន​ទីមួយ នៅ​កម្ពុជា​ដែលមាន​ទីតាំងនៅ​កណ្តាល​ក្រុង និង​មានតម្លៃ​សមរម្យ​បានប្រកាស​ចាប់ផ្តើម​បើក​លក់​ដំណាក់​ទី​២ ចាប់ពី​ថ្ងៃនេះ​តទៅ ។​
 
​ដំណាក់​ទី​១​ដែល​បានប្រកាស​បើក​លក់​ចំនួន ១៦៨០ យូ​នី​ត កាលពី​ចុងឆ្នាំ​២០១៩ ត្រូវបាន​អតិថិជន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បាន​ទិញ​អស់​មុន​ផែនការ​កំណត់ ហើយ​ដំណាក់កាល​ទី​២ នេះ មាន​ចំនួន​តែ ១២៨០ យូ​នី​ត ប៉ុណ្ណោះ ។ 
 
​លំនៅឋាន អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែលមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។ 


 
​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា​៖“​លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​របស់ អា​រ៉ា​ខា​វ៉ា ហើយ​ទទួលបាន​បទពិសោធន៍​ជា​ម្ចាស់​កម្ម​សិទ្ធ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​ហ្នឹង​គេ​ដែរ​” ។​
 
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា​៖«​យើង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​» ។ 
 
​លោក សុធា​រ៉ា បាន​បន្ថែមទៀតថា​៖ អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន អា​រ៉ា​ខា​វ៉ា នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ “​តកូនតចៅ​” ។ 
​។​
Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា​ជា​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន ឬ សំណង់​អគារ​នានា​ដែលមាន​ស្តង់ដា​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​ទឹក និង​លូ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់ ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។ 
 
Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទីមួយ​នៅ​កម្ពុជា ដែល​ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការសាងសង់​ទាំងស្រុង ដោយ​មិន​ប្រើ​ថវិកា​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​អតិថិជន​អាច​ទិញ ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិនមាន​ការប្រាក់ ពោល​គឺអាច​បង់ប្រាក់​ប្រចាំខែ​ចាប់ពី ២៩៧​ដុល្លារ ឡើងទៅ​។ 


 
Arakawa Residence សាងសង់​លើ​ផ្ទៃដី​ជាង ១.៣ ហិកតា មាន​សំណង់​អគារ​សរុប​ចំនួន ១៦ និង​មាន​កម្ពស់ ២១​ជាន់ ស្មើៗ​គ្នា​។ ដំណាក់កាល​ទី​១ ដែលមាន​ចំនួន ១០​អគារ នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែធ្នូ ខាងមុខនេះ ហើយ​ដំណាក់កាល​ទី​២ ដែលមាន​ចំនួន ៦​អគារ នឹង​សាងសង់​រួច​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២​។ រាល់​ផ្ទះ​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង និង​ខាងត្បូង​ដើម្បី​ងាយស្រួល​ក្នុងការ​ស្រួប​យក​ពន្លឺ​និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល និង​បញ្ចៀស​កម្តៅ​ដែល​ជួយ​សន្សំសំចៃ​ដល់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ និង​អគ្គិសនី​។  
 
Arakawa Residence ត្រូវបាន​រចនា​ឡើង សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​សមាជិកគ្រួសា​រតិ​ច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិត​នៅជាប់​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន សាកលវិទ្យាល័យ​នានា និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែលមាន​ចំណូល​ចាប់ពី​៦០០​ដុល្លារ ឡើងទៅ​អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូ​ឌី​យោ ឬ​ផ្ទះ មាន​ពីរ​បន្ទប់​។​


 
Arakawa Residence បានចាប់ផ្តើម​សាងសង់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន លំនៅឋាន អា​រ៉ា​ខា​វ៉ា បានក្លាយ​ជាទី​តាំង​ដ៏​សំខាន់​មួយ សម្រាប់​និស្សិត​សិក្សា​ផ្នែក​សំណង់​ស៊ីវិល ចុះមក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​
 
​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្នុងការ​សាងសង់ និង​ដាក់​ឲ្យ​Arakawa ដំណើរការ​រួចមកហើយ អា​ផាត​មិន​ដែលមាន​ឈ្មោះថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយចង្វារ ៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖ 
​ទូរ​សព្ទ​៖ 016 328 999 | 012 582 999
​អ៊ីមែល​៖ [email protected]
 













(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com