អត្ថបទពាណិជ្ជកម្ម
ទឹកក្រូច​អាយ​ស៍ IZE, វើក WURKZ និង​ទឹកបរិសុទ្ធ កម្ពុជា ជា​ទេយ្យទាន​ដែល​កំពុង​ពេញនិយម នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​
11, Sep 2020 , 4:48 pm        
រូបភាព
​ស្តង់​លក់​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ទាក់ទាញ​អតិថិជន​ជាច្រើន មក​ទិញ​ផលិតផល ៤​មុខ​គឺ ទឹកក្រូច​អាយ​ស៍ IZE ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ស្រា​បៀ កម្ពុជា និង​ទឹកបរិសុទ្ធ កម្ពុជា​។​
 
​កញ្ញា រុំ ដា​រ័ត្ន ដែល​ឈប់​យានជំនិះ ទិញ​ទឹកក្រូច​អាយ​ស៍​កូ​ឡា នៅ​ស្តង់​លក់​ផ្សារ​ព្រែក​ឯង និយាយថា​៖«​ការពិតទៅ ខ្ញុំ​ចូលចិត្ត​អា​យស៍​ស្រាប់​។ ដល់​តែ​ជិះ​កាត់​មក​ឃើញ​មាន​ប្រូ​ម៉ូ​សិន​ទៀត ចាំ​អង្កាល់ ដឹង​តែ​ទិញ​ហើយ​។ ណាមួយ​ត្រូវ​ចំពេល​ជិត​ភ្ជុំ​ទៀត អីចឹង​ខ្ញុំ​ទិញ​ទុក​ទៅ​វត្ត​ខ្លះ ហើយ​ទិញ​ផ្ញើជូន​ម៉ាក់​ខ្ញុំ ដែល​នៅផ្ទះ​ផ្សេងគ្នា ទុក​គ្រាន់​យកទៅ​វត្ត​ដែរ​»​។​


 
​លោក គង់ សុផល អតិថិជន​ម្នាក់ទៀត ដែល​បាន​ចូល​ទិញ​នៅ​ស្តង់​ជិត​ផ្សារ​ដើម​គរ បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចេះតែ​ទិញ​ទុក​ទៅ ទាន់​គេ​មាន​ប្រូ​ម៉ូ​សិន ហើយ​វា​ល្អ​ដែរ​។ ម៉េច​ម៉ា​គ្រាន់​យកទៅ​វត្ត ហើយ​ទុក​ខ្លះ​ឲ្យ​កូន​ទៅ ព្រោះ​កូន​ខ្ញុំ​វា​ចូលចិត្ត​ផឹកទឹក​ក្រូច​អាយ​ស៍ IZE ហ្នឹង​ដែរ​»​។​
 
​អតិថិជន​និយម​គាំទ្រ​ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អាច​អញ្ជើញ​ស្វែងរក​ទីតាំង​លក់​នៅ​ទូទាំងប្រទេស និង​ផ្សារ​ដែល​នៅ​ភ្នំពេញ​ដូចជា ផ្សារ​ព្រែក​ព្នៅ ផ្សារ​ទួល​សង្កែ ផ្សារ​សំ​ផាន់ ផ្សារ​អូឡាំពិក ផ្សារ​អូរឫស្សី ផ្សារ​សែន​មេត្រី ផ្សារ​ស្ទឹងមានជ័យ​ចាស់ ផ្សារ​ប៉េសេ ផ្សារ​ទួល​ពង្រ ផ្សារ​ត្រពាំង​ថ្លឹង រោងចក្រ QMI  ផ្សារ​ជម្ពូ​វ័ន ផ្សារ​ដើម​គរ ផ្សារ​ឈូក​មាស ផ្សា​របឹង​បៃតង ផ្សារ​ព្រែក​ឯង ផ្សារ​ច្បារអំពៅ ផ្សារ​កំបូល និង​ផ្សារ​ថ្នល់ទទឹង ដែល​នៅ​ជិត​លោកអ្នក​។ 
 
​ក្រៅពី​មាន​លក់​នៅតាម​ទីតាំង​ផ្សារ​ខាងលើ អតិថិជន​ដែល​ស្នាក់​នៅក្នុង​គម្រោង ផាក លែ​ន ៥៩៨ បុរី​ពិភពថ្មី និង​បុរី​ប៉េង​ហួត​បឹង​ស្នោរ ក៏​អាច​ស្វែងរក​ផលិត​ដ៏​មានគុណ​ភាព​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្បែរ​គេហដ្ឋាន​របស់លោក​អ្នក​បាន​ផងដែរ​៕ 
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com