ប្រយោជន៍ក្រូចឆ្មារ ដោយផ្លែ ទឹក ស្លឹក និងសំបក អាចជួយព្យាបាលជំងឺច្រើនមុខ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ប្រយោជន៍ក្រូចឆ្មារ ដោយផ្លែ ទឹក ស្លឹក និងសំបក អាចជួយព្យាបាលជំងឺច្រើនមុខ
12, Sep 2020 , 8:59 am        
រូបភាព
ក្រូចឆ្មារ ជាចុល្លព្រឹក្សដើមតូច មានកម្ពស់៤ម៉ែត្រ។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ទឹកក្រូចឆ្មារលាយជាមួយស្ករជាថ្នាំបញ្ចុះកម្ដៅ បន្ទន់លាមក ស្ពឹកស្រពន់ដៃជើង ឈឺសន្លាក់ឆ្អឹង ឈឺបំពង់ក និងរាក់ស៊ីធ្មេញ។

 
 រីឯសំបកដាំទឹកផឹក ជំនួយកម្លាំង និងរំលាយអាហារ និងសំបករបស់ផ្លែក្រូចឆ្មារ មានប្រសិទ្ធភាពសម្លាប់មេរោគរលាកខួរ មេរោគគ្រុនពោះវៀន និងមេរោគខាន់ស្លាក់។ ចំណែកស្លឹកក្រូចឆ្មារឆុងទឹកផឹក បំបាត់ចុកពោះ ចុកចាប់ក្នុងខ្លួន។ 
 
កម្រិតប្រើប្រាស់ ទឹកក្រូចឆ្មារប្រើ ៣០-១២០ក្រម ក្នុងមួយថ្ងៃ និងសំបក ដើមប្រើ៦-១០ក្រាមក្នុងមួយថ្ងៃ៕
 
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)
 

© រក្សាសិទ្ធិដោយ thmeythmey.com