COVID-19
ជាតិ
សង្គមជាតិ
ក្រោយស្ងប់ស្ងាត់១ខែ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មីម្នាក់ជាជនជាតិអង់គ្លេស
13, Sep 2020 , 9:46 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយគ្មានករណីឆ្លង១ខែមក ក្រសួងសុខាភិបាល បានប្រកាសនាថ្ងៃទី១៣ ខែកញ្ញាថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួនម្នាក់ដែលជាជនជាតិអង់គ្លេស ដែលបានធ្វើដំណើរមកពីប្រទេសអង់គ្លេស ចូលមកកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា។

 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិអង់គ្លេសនោះមានអាសយដ្ឋាននៅApartment មួយកន្លែងនៅក្នុងសង្កាត់បឹងកក់២។ បច្ចុប្បន្នបុរសនោះត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 
 
បើតាមក្រសួងសុខាភិបាលក្នុងជើងយន្តហោះដែលបុរសផ្ទុកជំងឺកូវីដ-១៩នោះ ក៏មានអ្នកដំណើរសរុបចំនួន៧៣នាក់ផងដែរ ដោយពួកគេបានធ្វើតេស្តឃើញថាមានអវិជ្ជមានកូវីដ-១៩។ ពួកគេត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន មណ្ឌលកងទ័ពអាកាស និងនៅស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ 
 
សូមបញ្ជាក់ថា កម្ពុជាបានជោគជ័យរលកទី២លើការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២៧៤នាក់ បានជាសះស្បើយ១០០ភាគរយហើយកាលពីថ្ងៃទី១១ ខែកញ្ញា៕

© រក្សាសិទ្ធិដោយ thmeythmey.com