COVID-19
អន្តរជាតិ
ករណី COVID-19 នៅមីយ៉ាន់ម៉ាឡើងដល់ជាង៣០០០នាក់ និងស្លាប់២៤នាក់ អាជ្ញាធរក្រុង Yangon ប្រទេសមីយ៉ាន់ម់ា បាញ់សម្លាប់មេរោគតាមដងផ្លូវ ដែលជាផ្នែកមួយនៃវិធានការបង្ការជំងឺ COVID-19 កាលពីខែមីនាកន្ងងទៅ (AFP)
× ករណីស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមីយ៉ាន់ម៉ា បានឡើងដល់ ២៤នាក់ហើយ ក្រោយអ្នកស្លាប់៤នាក់ថ្មី ត្រូវបានរាយការណ៍ នៅថ្ងៃទី ១៤ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា។
អ្នកស្លាប់ដោយសារ COVID-19 ទាំងបួននាក់ថ្មី គឺមានស្ត្រីចំនួន២នាក់ និងបុរស២នាក់ ដែលមានអាយុចន្លោះពី ៥១ឆ្នាំ និង ៧៦ឆ្នាំ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា អ្នកទាំងបួនដែលសុទ្ធតែមានជំងឺប្រចាំកាយស្រាប់ បានឆ្លង COVID-19 កាលពីថ្មីៗនេះ ហើយបានស្លាប់ជាបន្តបន្ទាប់កាលពីចន្លោះថ្ងៃទី១១ និងទី១៣ ខែកញ្ញា ។
បន្ថែមពីរាយការណ៍ករណីស្លាប់ថ្មី៤នាក់ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ករណីឆ្លងថ្មី៨៣នាក់បន្ថែមទៀតផងដែរ ដែលធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឡើងដល់ ៣០១៥ករណីហើយ។
ក្នុងចំណោមអ្នកជំងឺជាង៣០០០នាក់នេះ មនុស្ស៦៩៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ករណីឆ្លង COVID-19 ដំបូងចំនួន២នាក់ កាលពីថ្ងៃទី ២៣ ខែមីនា ៕
Tag:
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com