ជាតិ
កុមារនៅវត្តបរិវេណស្វាយអណ្តែតបន្តហាត់ល្ខោនខោល ដោយសង្ឃឹមថា ពលរដ្ឋខ្មែរមិនភ្លេចការគាំទ្រ
18, Sep 2020 , 8:14 pm        
រូបភាព
ដោយ: ថ្មីៗ
វត្តស្វាយអណ្តែត ស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងជាទីកន្លែងប្រវត្តិសាស្ត្រនៃល្ខោនខោល។ ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការ នាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

 
សហគមន៍វត្តស្វាយអណ្ដែតដែលស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានថែរក្សាល្ខោនខោល និងបង្រៀនគ្នាពីមួយជំនាន់ទៅមួយជំនាន់ពីគ្រូទៅសិស្ស រួមទាំងការសម្ដែងទៅតាមជំនឿប្រពៃណីទំនៀមទម្លាប់របស់សហគមន៍។


 
កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារសារព័ត៌មានថ្មីៗ បានជិះកង់កម្សាន្តទៅដល់វត្តស្វាយអណ្តែត ហើយកញ្ញា ញឹក ស្រីល័ក្ខ បានជួបសម្ភាសកុមារបីនាក់ ដែលបង្ហាញពីការតាំងចិត្តរបស់ខ្លួនក្នុងការបន្តកេរដំណែលដូនតា។


 
កុមារា  ធា  ណារីន  ដែលហាត់ តួអង្គ ស្វា កុមារា  ផា  ណាវីន  និងកុមារា  ពន្លក  មេត្តា  ដែលហាត់តួអង្គយក្ស សង្ឃឹមថា ពលរដ្ឋខ្មែរនៅតែបន្តគាំទ្រល្ខោនខោល និងរួមគ្នាផ្សព្វផ្សាយឲ្យអន្តរជាតិបានស្គាល់។
 
សូមតាមដានបទសម្ភាសខ្លីដូចខាងក្រោម៖
 
 




 
 

Tag:
 ល្ខោនខោល
  វត្តស្វាយអណ្តែត
© រក្សាសិទ្ធិដោយ thmeythmey.com