ជាតិ
រថយន្ត
លោក ម៉ៅ បូរ៉ា យករថយន្តToyota Camry កែទៅជារថយន្តរាងដូច Rolls-Royce ជិះលក់ម៉ាំល្ហុង
14, Sep 2020 , 7:19 pm        
រូបភាព
លោក ម៉ៅ បូរ៉ា បានកែរថយន្ដម៉ាក TOYOTA ប្រភេទ Camryមួយគ្រឿង ទៅជារថយន្ដមួយគ្រឿងដ៏ថ្មីសន្លាង រាងដូចម៉ាក Rolls-Royce ប្រភេទ Phantom វិញ ក្នុងបំណងទាក់ទាញអតិថិជន ឲ្យជាវម៉ាំល្ហុងរបស់ខ្លួន។ លោក បូរ៉ា ប្រាប់នាយយ៉ាននៃសារព័ត៌មានថ្មីៗថា លោកចំណាយប្រាក់ប្រមាណ៧ពាន់ដុល្លារ ក្នុងការកែច្នៃរថយន្តមួយគ្រឿងនេះ។ លោក បូរ៉ា ដែលគេឲ្យងារថារដ្ឋមន្ត្រីម៉ាំល្ហុងនោះ ក៏បានប្រើប្រាស់រថយន្តកែច្នៃមួយគ្រឿងដឹកម៉ាល្ហុងលក់ ហើយក៏បានថតបទចម្រៀងមានចំណងជើងថា «ដើរលក់ម៉ាំស្តៃយ៍» តាមបទភ្លេង Gangnam style ផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 

Tag:
 ម៉ៅ បូរ៉ា
 រថយន្ត
 កែច្នៃ
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com