ក្រសួងសុខាភិបាល​៖ ព្រះសង្ឃ ២១​អង្គ​នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ មិនមាន​កូ​វីដ​-១៩​នោះទេ​
COVID-19
ជាតិ
ក្រសួងសុខាភិបាល​៖ ព្រះសង្ឃ ២១​អង្គ​នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ មិនមាន​កូ​វីដ​-១៩​នោះទេ​
14, Sep 2020 , 10:13 pm        
រូបភាព
​ព្រះសង្ឃ​ចំនួន ៤៦​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង អស់​រយៈពេល​៦​ថ្ងៃ​មកហើយ មាន​ករណី​ក្តៅខ្លួន ក្អក និង​ហៀរ​សំបោរ បន្ទាប់ពី​និមន្ត​មកពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​នៅក្នុង​វត្ត​ស្វាយដង្គំ​។ ក្រោយ​មាន​រោគសញ្ញា​សង្ស័យ​លើ​ព្រះសង្ឃ​ចំនួន ២១​អង្គ ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា នេះ ហើយ​លទ្ធផល បង្ហាញថា មិនមាន​ឆ្លង​កូ​វីដ​-១៩​នោះទេ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ម៉ោង​៩ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​។

 
​បើតាម​សេចក្ដីជូនដំណឹង​ដដែល  បញ្ជាក់ថា មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បានធ្វើ​ការអប់រំ​ណែនាំ​ព្រះសង្ឃ លោក​អាចារ្យវត្ត និង​គណ​គ្រប់គ្រង​សា​ពុទ្ធិ​កៈនៅ​វត្ត​ស្វាយដង្គំ​។ ជាមួយគ្នានេះ ស្ថានភាព​សុខភាព​ព្រះសង្ឃ ដែលមាន​ជំងឺ​គ្រុន​ផ្ដាសាយធំ​នេះ មាន​ភាព​ធូ​ស្បើយ​ហើយ​។ 
 
​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​នូវ​ការចម្លង​រោគ និង​កើត​ជំងឺ​ផ្សេងៗ ដ្បិតថា អំឡុង​បុណ្យកាន់បិណ្ឌ​រយៈពេល​១២​ថ្ងៃ​កន្លងមកនេះ តាម​ទី​អារាម​នៅមាន​ការខ្វះចន្លោះ​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុងការ​បង្ការ​រោគ​នៅឡើយ​៕ 
 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com