ជាតិ
វីដេអូ
របរ​កាត់សក់​នៅជាប់​របង​វត្ត​ស្វាយ​ពពែ មាន​ភ្ញៀវ​គាំទ្រ​ច្រើន​
17, Sep 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ របរ​កាត់សក់​តូចតាច​ដែល​តម្រៀបជួរ​គ្នា​ប្រមាណ​៨​តូប នៅជាប់​របង​វត្ត​ស្វាយ​ពពែ នៅ​រាជធានី​ភ្នំពេញ បាន​ទាក់ទាញ​អតិថិជន​ជាច្រើន​។ ជាងកាត់សក់​នៅជាប់រ​បង​វត្ត​ស្វាយ​ពពែ បាន​អះអាងថា មូលហេតុ​ដែលមាន​អតិថិជន​ជា​ហូរហែ ដោយសារ​ជាងកាត់សក់​នៅទីនេះ​មានបទពិសោធន៍​យូរ​ឆ្នាំ កាត់សក់​ផ្ចិតផ្ចង់ ជាពិសេស​ប្រើ​កន្ត្រៃ​ឈូស​សក់​ដៃ និង​ម៉ាស៊ីន​ជាដើម​។

 
​ដោយឡែក​សម្រាប់​អតិថិជន​មួយចំនួន​វិញ ពួកគេ​ចូលចិត្ត​កាត់សក់​នៅជាប់​របង​វត្ត​ស្វាយ​ពពែ​នេះ ព្រោះ​មាន​បរិយាកាស​ល្អ​បែប​ធម្មជាតិ និង​តម្លៃ​សមរម្យ​៕
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដេអូ​MOJO អំពី​របរ​កាត់សក់​តូចតាច​នៅជាប់​របង​វត្ត​ស្វាយ​ពពែ ដែល​ផលិត​ដោយ កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖ 
 
 
 
 

Tag:
 របរ​
  កាត់សក់​
  MOJO
© រក្សាសិទ្ធិដោយ thmeythmey.com