ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​កម្ចាត់​មុន កុំ​រំលង​អត្ថបទ​នេះ​
17, Sep 2020 , 6:59 am        
រូបភាព
​ចង់​កម្ចាត់​មុន​ឆាប់រហ័ស​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ព្យាបាល​មុន​ឆាប់រហ័ស ៖

 
១. ប្រទាល​កន្ទុយក្រពើ​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​និង​ទឹកឃ្មុំ​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ ឬ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
២. តែ​បៃតង​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នកត្រូវការ ៖ ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​, តែ​បៃតង ១ កញ្ចប់​តូច​, ទឹក​ក្ដៅ និង​ហ្វូ​ម​លាង​សម្អាត​មុខ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​ក្នុង​ទឹក​ក្ដៅ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៣ នាទី​។ យក​កញ្ចប់​តែ​ចេញ​និង​ទុកឱ្យ​ចុះ​ត្រជាក់​។ កាត់​កញ្ចប់​តែ ដើម្បី​ស្រង​យក​ស្លឹក​តែ​ចេញ​។ លាយ​ស្លឹក​តែ​ជាមួយ​ទឹកឃ្មុំ​។ លាង​សម្អាត​មុខជា​មួយ​ហ្វូ​ម រួច​ជូត​ផ្ដិត​ថ្នមៗ​ដល់​ស្ងួត​។ លាប​ស្លឹក​តែ​បៃតង​ទឹកឃ្មុំ​លើ​មុខ រួច​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ថ្នាំ​គ្រាប់​អាស្ពីរីន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​អាស្ពីរីន​ឱ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​មុន​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​ប្រើប្រាស់​ក្រដាស​សើម ឬ​ក្រ​ណាស់​សើម​ស្អាត​ជូត​ចេញ​។​
 
៤. ទឹកឃ្មុំ​និង​ម្សៅ​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​មុខ​កន្លែង​ដែលមាន​បញ្ហា​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. ខ្ទឹមស​
 
​ក្រៅពី​រួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ហើយ​នោះ អ្នក​អាច​បកសំបក​ខ្ទឹម​ចេញ រួច​ហាន់ ឬ​កា​ត់វា​ជា ២ ហើយ​ដុស​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​អាច​ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ក្លាយជា​ម៉ដ្ឋ​ខាប់ៗ​។ បន្ទាប់មក​លាយ​ទឹក​ស្អិតៗ​នៃ​ខ្ទឹមស​ដែល​ចិញ្ច្រាំ​រួច​នោះ​លើ​មុន ហើយ​ទុកចោល​សម្រាប​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៦. ត្រសក់​
 
​អ្នក​អាច​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ស្បែក​កន្លែង​ដែលមាន​បញ្ហា​មុន និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com