អន្តរជាតិ
តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ច្រើនជាងគេ​ទាំង​១០​នៅលើ​ពិភពលោក​
17, Sep 2020 , 7:29 pm        
រូបភាព
តារាសម្ដែងស្រី Reese Witherspoon, Scarlett Johansson និង Sofia Vergara ។ រូបភាព El Pais
តារាសម្ដែងស្រី Reese Witherspoon, Scarlett Johansson និង Sofia Vergara ។ រូបភាព El Pais
ដោយ៖​កង ម៉េង​ហុង
​យោងតាម​សារព័ត៌មាន Forbes តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ច្រើនជាងគេ​ទាំង​១០​នៅលើ​ពិភពលោក​មានៈ​

 
១. Scarlett Johansson 
​ជា​កំពូល​តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត​លើក​លោក ពោលគឺ​ចំនួន ៥៦​លាន​ដុល្លា​អាមេរិក ហើយ​ទ្រព្យសម្បត្តិ​សុទ្ធ​ប្រមាណ​ជាង ១៦៥ លាន​ដុល្លារ​។ នាង​បាន​ដើរតួ​ជា Black Widow នៅក្នុង​ចក្រវាល​ភាពយន្ត Marvel (​ដែល​បានចេញ​ផ្សាយ​រឿង​ភាគ​ចុងក្រោយ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៩)​។ Johansson គឺជា​ស្ត្រី​ដែលមាន​ប្រាក់ខែ​ខ្ពស់បំផុត​នៅក្នុង​ពិភព Marvel ។ ក្នុងនាម​ជា​តួរ Black Widow នាង​រកចំណូលបាន ប្រហែល ១៥ លាន​ដុល្លារ​ក្នុង​មួយ​ខ្សែភាពយន្ត​រឿង Avengers​។ 
 
២. Sofia Vergara 
​ជា​កំពូល​តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ចំនួន ៤៣ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ជាច្រើន​ដូចជា រឿង Modern Family រឿង Meet the Browns រឿង Happy Feet Two និង រឿង Hot Pursuit ។ 
 
៣. Reese Witherspoon 
​រកចំណូលបាន​ចំនួន ៣៥ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​មានរឿង Election រឿង Walk the Line និង រឿង Legally Blonde ។​
 
៤. Nicole Kidman 
​ជា​កំពូល​តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ចំនួន ៣៤ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង The Others រឿង Birth និង រឿង To Die For ។ 
 
៥. Jennifer Aniston 
​តារា​សម្តែង​ជើងចាស់​រូបនេះ​រកចំណូលបាន​ចំនួន ២៨ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង The Iron Giant រឿង Office Space និង រឿង Marley & Me ។ 
 
៦. Kaley Cuoco 
​តារា​សម្តែង​ស្រី​រូបនេះ រកចំណូលបាន​ចំនួន ២៥ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង The Wedding Ringer រឿង Charmed និង រឿង The Big Bang Theory ។ 
 
៧. Elisabeth Moss 
​ជា​កំពូល​តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ចំនួន ២៤ លាន​ដុល្លា​អាមេរិក​។  នាង​ធ្លាប់​បង្ហាញមុខ​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង Her Smell រឿង Us និង រឿង Shirley ។ 
 
៨. Margot Robbie 
​តារា​សម្តែង​ស្រី​រូបនេះ​ដែល​រកចំណូលបាន​ចំនួន ២៣.៥ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ដូចជា The Wolf Of Wall Street រឿង Once Upon A Time ... In Hollywood និង រឿង Z For Zachariah ជាដើម​។​
 
៩. Charlize Theron 
​ជា​កំពូល​តារា​សម្តែង​ស្រី​ដែល​រកចំណូលបាន​ចំនួន ២៣ លាន​ដុល្លា​អាមេរិក​។ នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង Monster រឿង Mad Max: Fury Road និង រឿង Young Adult ។​
 
១០. Ellen Pompeo 
​ជា​តារា​សម្តែង​រកចំណូលបាន​ចំនួន ២២ លាន​ដុល្លា​អាមេរិក នាង​ធ្លាប់បាន​សម្តែង​នៅក្នុង​រឿង​ល្បីៗ​ជាច្រើន​ដូចជា រឿង Daredevil រឿង Moonlight Mile និង រឿង Catch Me If You Can ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com