កំណាព្យ
ជាតិ
ខ្ញុំបានចូលរៀនវិញហើយ!
21, Sep 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


បទ បថ្យាវត្ត
 
ជើងចុះជាន់ធ្លាក្រោយគ្រាសម្រាក
សាលាលែងផ្អាកផ្តើមរៀនជាថ្មី
ក្នុងគ្រាកូវីដជួបមិត្តប្រុសស្រី
សប្បាយឥតបីបានរៀនវិញហើយ។
 
សិស្សសែនរឭកនឹកគ្រូឥតស្បើយ
ថ្ងៃនេះជួបហើយសិស្សក្រាបសំពះ
អស់ជាច្រើនខែសិស្សរៀនពីផ្ទះ
ចំណង់ជម្នះលើកូរ៉ូណា។
 
ថ្ងៃនេះកូនបានមកកាន់សាលា
អរគុណម៉ាក់ប៉ាដែលខំខន្តី
បង្រៀនរូបកូនដោយថ្នមសម្តី
ទោះនឿយហត់ក្តីមិនដែលរួញរា។
 
សប្បាយណាស់មិត្តជួបជិតជុំជា
នឹងមិត្តគ្រប់គ្នាក្នុងគ្រាសិក្សា
បានរៀនជាថ្មីអរអ្វីម្លេះណា
តោះ ផ្តើមសិក្សាបន្តវិជ្ជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com