ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​?
22, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា​ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​អាហារ​មួយចំនួន​ខាងក្រោម​ក៏​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ចៀស​ផុតពី​បញ្ហា​ឆ្លង​មេរោគ​ផងដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ៖

 
១. យ៉ា​អួរ​
 
​ជា​ជម្រើស​នៃ​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
២. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុ epigallocatechin gallate (EGCG) ដែល​ចាំបាច់​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។​
 
៣. ផ្លែ​ប៉ោម​
 
​ក្រៅពី​វីតាមីន​និង​ជាតិ​រ៉ែ​ហើយ​នោះ​ផ្លែ​ប៉ោម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ផងដែរ​។ ជាតិ​ស​សៃ​នេះ​ជួយ​បណ្ដេញ​ជាតិពុល​តាម​ពោះវៀន​។ នៅពេល​ជាតិពុល​ត្រូវបាន​កម្ចាត់​នោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹងមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។​
 
៤. ម្ទេសផ្លោក​ពណ៌​ក្រហម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន C និង​សារធាតុ carotenoids ដែលមាន​លក្ខណៈសម្បត្តិ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​គួរឱ្យកត់សម្គាល់​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene វីតាមីន A វីតាមីន E និង​វីតាមីន C​។ ដូច្នេះ​ការរួមបញ្ចូល​ផ្កា​ខាត់ណា​ខៀវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ល្អ​បំផុត​សម្រាប់​រក្សា​ក៏ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​។​
 
៦. ខ្ទឹមស​
 
​មាន​ផ្ទុក​សារធាតុ allicin ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ក៏ដូចជា​ប្រយុទ្ធប្រឆាំង​បាក់តេរី វីរុស និង​រោគ​ផ្សិត​។​
 
៧. រមៀត​
 
​រមៀត​មាន​ផ្ទុក​សារធាតុ lipopolysaccharides ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៨. ខ្ញី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នកទទួល​ទាន​ខ្ញី ឬ​តែ​ខ្ញី​រាល់ថ្ងៃ អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com