អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y20s ចេញលក់​ជា​ផ្លូវការ តម្លៃ​ត្រឹម $199 ហើយ​មាន​ប្រ​ម៉ូ​សិន​ចាប់​រង្វាន់​ពិសេស រហូតដល់​ដំណាច់​ខែកញ្ញា​នេះ​
21, Sep 2020 , 2:23 pm        
រូបភាព
​ពិតជា​ពិសេស​មែនទែន រាល់​អតិថិជន​ដែល​បានមក​ជាវ​នូវ​ស្មា​ត​ហ្វូ​ន vivo Y20s ចាប់ពី​ថ្ងៃទី 21-30 ខែកញ្ញា ឆ្នាំ​2020 នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ រួមមាន  ស្មា​ត​ហ្វូ​ន​vivoX50 , ទូរ​សព្ទ​vivoV19 , ឆ្នាំង​ដាំបាយ​អគ្គិសនី និង​ប្រអប់​កាដូ​V17Pro​។​
 
​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះដែរ សម្រាប់​អតិថិជន​ដែរ​បាន​ជាវ​ស្មា​ត​ហ្វូ​ន vivo Y20s អាចមាន​ឱកាស​ចាប់រ​ង្វាន់​ឈ្នះ 100% នៅក្នុង​ការ​ប្រូ​ម៉ូ​សិន​ទិញ​ឈ្នះ​រង្វាន់​នេះ ដោយ​អតិថិជន ត្រូវយក​ទូរ​សព្ទ​ឬ លេខ​IMEI មក​ចាប់​រង្វាន់​នៅ vivo Service Center  ណាមួយ​ក៏បាន នៅ​ទូទាំងប្រទេស​។​
 
​ចូលមក​កាន់​ចំណុច​ពិសេស របស់​ស្មា​ត​ហ្វូ​ន vivo Y20s នេះ​វិញ​ម្តង គឺ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​ដែរ បានផ្តល់​មក​ជាមួយនឹង​ជម្រើស 2 ពណ៌ គឺ​ពណ៌​ខៀវ ហៅថា Purist Blue ដែល​រំលេច​ជាមួយ​ពន្លឺ ជះ​ចេញពី​កញ្ចប់​លេន​កាមេរ៉ា​ក្រោយ ប្រៀបបាន​នឹង​ពន្លឺព្រះអាទិត្យ​ចាំង​ជះ​លើ​ផ្ទៃ​ទឹក នា​ព្រឹក​ព្រលឹម រំលេច​នូវ​សោភ័ណ​ដ៏​ស្រស់ស្អាត នៅពេល​កាន់​ប្រើ​ក្នុង​ដៃ និង​មួយ​ពណ៌​ទៀត គឺជា​ពណ៌​ខ្មៅ​បែក​ស្វាយ ហៅថា Obsidian Black ពណ៌​ខ្មៅ Classic បែប​លំហូរ​ពន្លឺ​ក្នុង​ភាព​ងងឹត​។​
 


​ស្មា​ត​ហ្វូ​ន​នេះដែរ មាន​រូបរាង​ដូច​ពងក្រពើ 2,5D ស្តើង​ស្រាល​ល្អឥតខ្ចោះ សម​បំផុត​នឹង​ដៃ​របស់​អ្នក​។ ជម្រើស​នៃ​ពណ៌​ថ្មី ដ៏​សែន​ទាក់ចិត្ត បន្ថែម​ដោយ​ការ​រចនាបទ​ដ៏​លេចធ្លោ រាង​ស្លី​ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ស្មា​ត​ហ្វូ​ន​នេះដែរ ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ LCD Halo FullView មាន​ទំហំ 6.51 inch មាន​ខ្នាត 20:9 ។ រីឯ​កម្រាស់​ស្តើង​ត្រឹម 8.4mm អាច​ទស្សនា​បាន​ក្នុង​កម្រិត 720*1600 HD+ អេក្រង់​រឹងមាំ ជាមួយ​ពណ៌​រស់​រវើក ជម្រើស​មុខងារ​ការពា​រ​ភ្នែក​ពី​ពន្លឺ​។​
 
​សម្រាប់​ផ្នែក​កាមេរ៉ា​របស់ Y20s នេះដែរ គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ លែ​នទី​១ 13MP ជា​ផ្នែក​ការ​មេ​រ៉ា​គោល លែ​នទី​២ 2MP យើង​អាច​ថតរូប​ព្រាល នៅ​ផ្ទៃ​ខាងក្រោយ លែ​នទី​៣ 2MP ថត​យក​វត្ថុ​ដែរ​តូច​ល្អិត​ដែរ​មាន​គំលាត 4Cm ។ រីឯ​ផ្នែក​កាមេរ៉ា​មុខ​មាន​១​គ្រាប់​មាន​ទំហំ 8MP លោកអ្នក​អាច​ថតរូប​សែ​ល​ហ្វី បាន​យ៉ាង​ល្អឥតខ្ចោះ​។​


 
​ស្មា​ត​ហ្វូ​ន vivo Y20s នេះ ក៏ត្រូវ​បាន​បំពាក់​ដោយ​ទំហំ RAM 6GB និង​អង់​ផ្ទុក​ទិន្នន័យ 128GB ដំណើរការ​ដោយ Snapdragon SDM 460​ដែរ​។ កម្លាំង​ថ្ម​របស់​វា​វិញ គឺមាន​រហូតដល់​ទៅ 5000mAh មាន​ប្រព​ន្ធ័​សាក​ថ្ម​លឿន 18W Flash charge​។ មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន vivo Y20s នេះ ក៏ត្រូវ​ន​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ ដោយ​ការ​ស្កេ​ន​ក្រយៅដៃ នៅ​ផ្នែក​ចំហៀង​នៃ​អេក្រង់​ដែរ​។​
 
​ស្មា​ត​ហ្វូ​ន vivo Y20s បានប្រកាស​លក់​ជា​ផ្លូវការ នៅក្នុង​កញ្ចប់​តម្លៃ​ត្រឹមតែ $199 តែប៉ុណ្ណោះ រួម​បន្ថែម​មក​ជាមួយនឹង​ដប​ទឹក​ដ៏​ស្រស់ស្អាត​ផងដែរ​។ អតិថិជន​ដែល​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន vivo Y20s នេះ អា​ចរក​ជាវ​បាន ចាប់ពី​ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2020 នេះ​តទៅ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com