ពីនេះ ពីនោះ
កុំ​និយាយ​«​ម​ញឹ​ប​»​ត្រូវ​និយាយថា​«​ក្រញឹប​»​ទើបត្រូវ​!
24, Sep 2020 , 7:29 am        
រូបភាព
កន្លងមក​ពលរដ្ឋ​ខ្លះ​និយម​និយាយថា​«​ម៉ា​ញឹ​ប​»​។ ការ​និយាយថា​«​ម៉ា​ញឹ​ប​»​មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ទៅតាម​ក្បួន​អក្សរសាស្ត្រ​ខ្មែរ​របស់​វចនានុក្រម​ខ្មែរ​ឡើយ​។ ជាក់ស្តែង​មានតែ​ពាក្យ​«​ក្រញឹប​» តែប៉ុណ្ណោះ​ដែល​ត្រឹមត្រូវ​។ ប៉ុន្តែ​ពាក្យ​នេះ​ពុំ​សូវ​មាន​ពលរដ្ឋ​ប្រើ និង​និយាយ​ប៉ុន្មាន​ឡើយ ច្រើនតែ​និយាយថា «​មួយ​ញឹ​ប ឬ​ម៉ា​ញឹ​ប​» ទៅវិញ​។​



​ពាក្យ​«​ក្រញឹប​» ជា​គុណសព្ទ មានន័យថា តូច​ណាស់​។ ជាទូទៅ​និយាយថា តូច​ក្រញឹប ឬ​តូច​ក្រញឹបញ៉ឹប​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។ 
 
​មិនមែន​មានតែ​ពាក្យ​នេះ​ដែល​ពលរដ្ឋ​និយាយ​ខុសពី​ការសរសេរ​នោះទេ សូម្បី​ពាក្យ «​តា​ណើ​ប​» ជា​ពាក្យ​និយាយ ប៉ុន្តែ​ការសរសេរ «​ដំណើប​», «​តុ​ក​» ជា​ពាក្យ​និយាយ តែ​ជា​ពាក្យ​សរសេរ​«​តុ​», «​ខ្នោ​រ​» ជា​ពាក្យ​និយាយ តែ​ជា​ពាក្យ​សរសេរ «​ខ្នុរ​»​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com