TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់។ សមាជិកក្រុមប្រឹក្សា នឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់APAC។ ស្របពេលTikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជា ការផ្ដល់យោបល់ និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ។
ក្រុមប្រឹក្សា បានប្រមូលផ្តុំអ្នកដឹកនាំ ដែលអាចជួយអភិវឌ្ឍគោលនយោបាយឆ្ពោះទៅមុខ ដែលមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការ សម្រាប់បញ្ហាប្រឈមនៅថ្ងៃអនាគត ដែលឧស្សាហកម្មនេះ នឹងប្រឈមមុខផងដែរ។
ក្រុមប្រឹក្សា នឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធ ហើយផ្តល់យោបល់លើគោលនយោបាយ និងការអនុវត្តគោលនយោបាយ របស់TikTok ដើម្បីជួយរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ និងពិភពលោក។ ក្រុមប្រឹក្សានេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកបញ្ហាប្រឈម ដែលកំពុងកើតមាន និងអាចកើតមាននៅក្នុងតំបន់ ដែលជះឥទ្ធិពលដល់TikTokនិងអ្នកប្រើប្រាស់TikTokផ្ទាល់ ហើយពួកគេ ក៏នឹងបង្កើតយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ។
លោក Arjun Narayan ជានាយកផ្នែកទំនុកចិត្ត និងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិកនិយាយថា៖« TikTok កំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន ក្នុងការកែលម្អគោលនយោបាយ និងដំណើរការរបស់ខ្លួន ជាមួយនឹងការបង្កើតក្រុមប្រឹក្សាសុវត្ថិភាព APAC។ ខ្ញុំពិតជាមានសេចក្តីរីករាយ ក្នុងការស្វាគមន៍សមាជិកស្ថាបនិក ក្រុមប្រឹក្សា និងជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សានេះ នឹងផ្តល់នូវដំបូន្មានល្អៗ ដែលប្រកបដោយភាពស្មោះត្រង់ ខណៈក្រុមហ៊ុនTikTok កំពុងបន្តពង្រឹងគោលនយោបាយ មាតិការបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក។ យើងទន្ទឹងរង់ចាំ ការពង្រីកក្រុមប្រឹក្សារបស់យើងនាថ្ងៃអនាគត ជាមួយវត្តមានអ្នកនាំពាក្យ មកពីទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់»។
សមាជិកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok គឺ៖
·Jehan Ara, Pakistan Software Houses Association for IT & ITES and The Nest i/o, មកពីប្រទេសប៉ាគីស្ថាន គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញលើបញ្ហាទាក់ទងនឹងមាតិកាទូទៅ។
·Amitabh Kumar, Founder of Social Media Matters, មកពីប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ពីគំនិតផ្តួចផ្តើមរបស់គាត់នៅក្នុងយុទ្ធនាការឌីជីថលសង្គមហើយត្រូវបានគេឲ្យតម្លៃខ្ពស់ចំពោះកម្មវិធីសុវត្ថិភាពឌីជីថលរបស់គាត់ដែលផ្តោតលើការយល់ដឹងពីយេនឌ័រ សិទ្ធិឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត។
·Nguyen Phuong Linh, Management and Sustainable Development Institute, មកពីប្រទេសវៀតណាម ជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះជាពិសេសកុមារ យុវជន ស្ត្រី និងជនពិការ។
·Dr. Yuhyun Park, DQ Institute, មកពីប្រទេសសិង្ហបូរី ដែលមានបទពិសោធនិងជំនាញដ៏មានតម្លៃក្នុងអក្ខរកម្មឌីជីថល ជំនាញ និងការត្រៀមខ្លួន។
·Prof. Akira Sakamoto, Ochanomizu University, មកពីប្រទេសជប៉ុន មានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល។
·Prof. Seungwoo Son, Chung-Ang University, មកពីប្រទេសកូរ៉េ គឺជាអ្នកជំនាញដ៏ល្បីល្បាញខាងច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់អ៊ីនធឺណិត ដែលរួមបញ្ចូលទាំងការបរិហារកេរ្តិ៍អាសអាភាស និងព័ត៌មានមិនពិត។
·Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពីប្រទេសឥណ្ឌូណេស៊ី គឺជាសកម្មជនសិទ្ធិមនុស្សនិងការប្រឆាំងការបោកបញ្ឆោតដែលយល់ពីបញ្ហាសុវត្ថិភាពកុមារ និងតម្រូវការមាតិកាសាសនា។
ក្រុមប្រឹក្សា នឹងប្រជុំប្រចាំត្រីមាស ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ដូចជាសុវត្ថិភាពតាមអ៊ីនធឺណិត សុវត្ថិភាពកុមារ អក្ខរកម្មឌីជីថល សុខភាពផ្លូវចិត្ត និងសិទ្ធិមនុស្ស របាយការណ៍ស្តីពីការសង្កេតនិងបញ្ជូនអនុសាសន៍ជាផ្លូវការ ទាក់ទងនឹងបញ្ហាដែលបានពិភាក្សា។ ដើម្បីស្វែងយល់បន្ថែម អំពីក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok និងសមាជិកសូមចូលមើលគេហទំព័រ
https://www.tiktok.com/safety/resources/tiktok-safety-advisory-council
TikTok មាននៅជាង ១៥០ ប្រទេស និងតំបន់ដែលមានរហូតដល់ទៅ ៧៥ ភាសា។ ទាញយកកម្មវិធី TikTok តាមរយៈ iOS ឬ Google Play ។
អំពី TikTok
TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លី ដែលឈានមុខគេ។ បេសកកម្មរបស់យើង គឺដើម្បីចាប់យកនិងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារៈសំខាន់របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ។ TikTok អាចធ្វើឲ្យមនុស្សគ្រប់គ្នាក្លាយជាអ្នកបង្កើត និងលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ ចែករំលែកនូវចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ។
TikTok មានមូលដ្ឋាននៅទូទាំងពិភពលោកដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul និង Tokyo (
www.tiktok.com)។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា រ៉ាឆែល រ៉ូប៊ីត
+(855) 96 368 0826
(អត្ថបទពាណិជ្ជកម្ម)