ជាតិ
សង្គមជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​កង្វល់​ពលរដ្ឋ ទាល់តែ​ចេញ​លទ្ធផល​ផ្លែផ្កា
24, Sep 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ឲ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​ដោះស្រាយ​បណ្ដឹង សំណើរ សំណូមពរ និង​ក្ដីកង្វល់​របស់​ពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង ។



ពលរដ្ឋ​អាចដាក់​លិខិត ឬ​សរសេរ​ទៅកាន់​ក្រសួងមហាផ្ទៃ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដេច ស ខេង និង​បណ្ដាញ​សង្គម​នានា ដើម្បី​ឲ្យ​អគ្គភាព​ជំនាញ​រាជធានី​-​ខេត្ត​ចុះ​ដោះស្រាយ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់ទុក​ការដោះស្រាយ​បែបនេះ គឺជា​វិធី​ផ្ដល់​សេវា​មួយ​ដ៍​សំខាន់ ក្នុងការ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ជូន​ពលរដ្ឋ​។ 
 
​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​គ្រប់​បណ្ដា​អង្គភាព​ជំនាញ​នៅ​ចំណុះ​ក្រសួងមហាផ្ទៃ​ទាំងអស់ តាមដាន​និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ តាម​គោលការណ៍​របស់​ក្រសួង​។ លិខិត​សម្ដេច ស ខេង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៣​កញ្ញា សង្កត់ធ្ងន់ថា​៖ «​ត្រូវធ្វើ​ការដោះស្រាយ​ហើយ​ដោះស្រាយ​ទៀត រហូត​ទទួលបាន​លទ្ធផល​ដល់​ចប់ ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​»​។ 
 
​ដោយឡែក​អង្គភាព​ជំនាញ​ទាំងអស់ ត្រូវធ្វើ​របាយការណ៍​ល​ទ្ធ​ផល​នៃ​ការដោះស្រាយ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួង​មាន​វិធាន​ការបន្ត​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្ដេច ស ខេង​៕ 

Tag:
 ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com