អន្តរជាតិ
ទីភ្នាក់ងារ​អវកាស NASA ថា​អាចម៍ផ្កាយ​ទំហំ​ប៉ុន​រថយន្តក្រុង​ហោះ​មក​យ៉ាង​កៀក​នឹង​ផែនដី​
25, Sep 2020 , 7:59 pm        
រូបភាព
​រូបភាព​ដកស្រង់​ចេញពី​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​អវកាស NASA បង្ហាញ​ឲ្យ​ឃើញ​គន្លង​របស់​អាចម៍ផ្កាយ 2020 SW ដែល​បានធ្វើ​ដំណើរ​គៀក​នឹង​ភពផែនដី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​
​រូបភាព​ដកស្រង់​ចេញពី​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​អវកាស NASA បង្ហាញ​ឲ្យ​ឃើញ​គន្លង​របស់​អាចម៍ផ្កាយ 2020 SW ដែល​បានធ្វើ​ដំណើរ​គៀក​នឹង​ភពផែនដី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ទីភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា អាចម៍ផ្កាយ​តូច​មួយ ដែលមាន​ទំហំ​ប៉ុន​រថយន្តក្រុង បាន​ហោះ​មក​យ៉ាង​កៀក​នឹង​ផែនដី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចម្ងាយ​ត្រឹមតែ ២២.០០០ គីឡូម៉ែត្រ​ពី​ផ្ទៃផែនដី ហើយ​ស្ថិតនៅក្នុង​គន្លង​ផ្កាយរណប​ដែល​នៅ​ជុំវិញ​ផែនដី​។​

 
​ទោះបី​រយៈ​ចម្ងាយ​ជិត​នេះ​អាច​បង្ក​ឲ្យ​មានការ​បារម្ភ​ខ្លាំង​ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) នៃ​ទីភ្នាក់ងារ​អវកាស NASA នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា បាន​ឲ្យ​ដឹងថា បើសិន​ទោះបីជា​អាចម៍ផ្កាយ​នោះ ចូលមកក្នុង​បរិយាកាស​ផែនដី ក៏​បរិយាកាស​ផែនដី​នឹង​បែក​វា​ជា​បំណែកៗ ហើយ​ឆេះ​ក្លាយជា​អាចម៍ផ្កាយ​ដែល​ចេញ​ពន្លឺ​។​
 
​អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 2020SW មាន​បណ្ដោយ​ប្រហែល​ពី ៥ ទៅ ១០ ម៉ែត្រ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ដោយ​អង្គការ Catalina Sky Survey ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​អវកាស NASA ដែលមាន​ទីតាំង​នៅក្នុង​រដ្ឋ Arizona​។​
 
​មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) ក្រោយមក បាន​តាមដាន​ពី​ដំណើរ​នៃ​អាចម៍ផ្កាយ​និង​គន្លង​គោចរ​របស់​វា ហើយ​បាន​បញ្ជាក់ថា វា​នឹងមិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ផែនដី​អ្វី​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com