ជាតិ
ពីនេះ ពីនោះ
«អាជ្ញាបណ្ណ» មានន័យដូច «អាជ្ញាបត្រ» ដែរ
26, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
សទ្ទានុក្រមថ្មីសាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ពាក្យ«អាជ្ញាបណ្ណ»មានន័យស្មើនឹងពាក្យ«អាជ្ញាបត្រ»ដែរ។

 
 
«អាជ្ញាបណ្ណ»មានន័យថា ការអនុញ្ញាតចាំបាច់ឲ្យបុគ្គល ឬស្ថាប័នណាមួយដើម្បីធ្វើការអ្វីមួយប្រើបុព្វសិទ្ធិអ្វីមួយ ឬប្រកបដោយអាជីវកម្មណាមួយមានភាពស្របច្បាប់។ ឧទាហរណ៍៖ អាជ្ញាបណ្ណអនុញ្ញាតឲ្យនាំអង្គរចេញ។
 
«អាជ្ញាបត្រ» សំដៅលើសំបុត្របង្កប់ជាផ្លូវរាជការ។ សំបុត្រអនុញ្ញាតមានកំណត់ខែ ឆ្នាំ ដែលរាជការរដ្ឋាភិបាលចេញឲ្យដល់អ្នកទទួលដេញយកមុខរបរណាមួយផ្ទាល់ពីរាជការ ឬសំបុត្រ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យរកស៊ីដោយកំណត់ខែ ឆ្នាំត្រឹមត្រូវ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com