ជាតិ
អត្ថបទពាណិជ្ជកម្ម
ខ្ចីលុយម៉ែមិនដល់១ខែ បាន៥លានពីវើក WURKZ សងវិញ
26, Sep 2020 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
ភេសជ្ជៈប៉ូវកម្លាំងវើក  WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់ ហើយថែមទាំងសល់ចំណងដៃឲ្យកូនស្រីសំណព្វចិត្តទៀតផង។
 
ក្នុងចំណោមអ្នកឈ្នះរង្វាន់ពីវើកចំនួន២២នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ទឹកប្រាក់រង្វាន់នេះយ៉ាងមានប្រសិទ្ធភាព ព្រោះថា លោកយកទៅសងម្តាយ ដែលបានខ្ចីដើម្បីទិញម៉ូតូកាលពី១ខែមុនដាច់ទាំងស្រុង និងសល់ខ្លះគឺសម្រាប់ទិញរបស់ប្រើប្រាស់ឲ្យកូនតូចអាយុជិត១ខួបផងដែរ។ 
 
លោករៀបរាប់ហេតុការណ៍ឈ្នះថា៖ «ម៉ោងប្រហែល៦ល្ងាច ខ្ញុំមកពីច្រូតស្មៅទុកឲ្យគោ។ ព្រោះតែអស់កម្លាំងពេក ក៏ឈប់ទិញវើក WURKZ ១កំប៉ុងគត់ ពីផ្ទះអ្នកលក់នៅតាមផ្លូវ។ ដល់តែមកដល់ផ្ទះបានគាស់ ស្រាប់តែក្រវិលកំប៉ុងដាក់ថា ៥លានរៀល ខ្ញុំភ្លាមៗមិនទាន់ជឿភ្នែកខ្លួនឯងទាំងស្រុងទេ ក៏ហៅប្រពន្ធមកជួយមើល។ ដល់តែភ្នែក៤បានជាក់ថា ឈ្នះ៥លានពិតប្រាកដមែន»។
 
វើកមានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១ លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com