ជាតិ
ភ្លៀងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំប្រទេសរហូតដល់ថ្ងៃទី២៩ ខែកញ្ញា
26, Sep 2020 , 6:59 pm        
រូបភាព
រូបភាពពី ក្រសួងធនធានទឹក
រូបភាពពី ក្រសួងធនធានទឹក
ភ្នំពេញ៖ ប្រព័ន្ធសម្ពាធទាបបានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ហើយនឹងរំកិលចុះមកក្រោមឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស និងតំបន់ខ្លះមានភ្លៀងខ្យល់បក់ខ្លាំង។



បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយ ស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គររន្ទះ និងរលកសមុទ្រខ្ពស់ៗ ។
 
ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់ភ្នំ ពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចកើតឡើងដោយបាតុភូតធាតុអាកាស ៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com