ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីទូរស័ព្ទដៃទន្លេសាបបន្ថែមមុខងារថ្មីដើម្បីទិញ-លក់ផលិតផលកសិកម្មកាន់តែងាយ
26, Sep 2020 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មមួយ នៅថ្ងៃទី២៤ និងទី២៥ កញ្ញានេះ នៅផ្សារអ៊ីអនម៉ល សាខាសែនសុខ ដើម្បីបង្ហាញពីកម្មវិធីទូរស័ព្ទដៃទន្លេសាប និងការបន្ថែមមុខងារថ្មីនៅលើកម្មវិធីទូរស័ព្ទមួយនេះ។ មុខងារបន្ថែមថ្មីនេះ គឺ មុខងារដឹកជញ្ជូន និងទូទាត់តាមអនឡាញ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល។
 
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងនៅក្នុងពិព័រណ៌ពាណិជ្ជកម្មនេះថា ការបន្ថែមមុខងារថ្មីនេះ គឺដើម្បីឲ្យកម្មវិធីទន្លេសាប កាន់តែផ្តល់អត្ថប្រយោជន៍ដល់កសិករខ្មែរ អ្នកទិញ លក់ ផ្គត់ផ្គង់ផលិតផលកសិកម្ម លើទីផ្សារអនឡាញ។ លោក គា បូរាណ បន្ថែមដូច្នេះ៖«យើងសង្ឃឹមថា ការបន្ថែមនូវមុខងារថ្មីមួយនេះ នឹងចូលរួមលើកកម្ពស់ដល់ការលក់ផលិតផលកសិកម្មក្នុងស្រុក និងការបង្កើនប្រាក់ចំណេញ ដល់អ្នកដែលស្ថិតនៅក្នុងខ្សែច្រវ៉ាក់ទីផ្សារកសិកម្មអនឡាញផងដែរ»។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការតាំងពិព័រណ៍ពាណិជ្ជ ពីថ្ងៃទី២៤-២៥ កញ្ញា នៅផ្សារទំនើបអ៊ីអន សែនសុខ ដើម្បីបង្ហាញពីកម្មវិធីទូរស័ព្ទដៃទន្លេសាប ដែលជាកម្មវិធីទូរស័ព្ទដៃដំបូងគេ ដែលផ្តល់ចំណេះដឹងបច្ចេកទេស និងព័ត៌មានទីផ្សារកសិកម្ម។ 


 
ពិព័រណ៍នេះ ក៏ដើម្បីបង្ហាញពីមុខងារថ្មីៗ របស់កម្មវិធីទូរស័ព្ទដៃទន្លេសាបនេះ ដូចជាទៅលើមុខងារដឹកជញ្ជូន និងទូទាត់តាមអនឡាញ ដែលនឹងជួយឲ្យអ្នកប្រើប្រាស់ទិញទំនិញកាន់តែងាយស្រួល ក៏ជាការបង្ហាញពីធុរកិច្ចថ្មីនៅលើ E- Commerce platform របស់ App Tonlesap ហើយក៏ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនង រវាងតួអង្គនានាក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្មផងដែរ។


 
ពិព័រណ៍ពាណិជ្ជកម្ម ដែលគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ រៀបចំឡើងនេះ គឺស្ថិតក្រោមការឧបត្ថម្ភពី អង្គការ SNV – IAP ដែលជាម្ចាស់គម្រោង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc.  និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID និងការក្រោមកិច្ចសហការផងដែរ ជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


 
សូមជម្រាបថា កម្មវិធីទូរស័ព្ទដៃទន្លេសាប គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជា ដែលបង្កើតឡើងតំាងពីឆ្នំា ២០១៩ ក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករ ពី បច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះ កសិករក៏អាចស្វែងរកសេវាហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួន តាមរយៈកម្មវិធីនេះដែរ។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែលផ្តល់ជូនមុខងារពិសេសថ្មីៗបន្ថែមទៀតដែលបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញ ទូទាត់ទំនិញ និងដឹកជញ្ជូនអនឡាញ៕









(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com