ជាតិ
អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃពិសេសដល់ទៅ៥០០០ដុល្លារសម្រាប់ការជាវគ្រឿងចក្រ Mahindra Road Master G90 និង JCB 3DX Construction
27, Sep 2020 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០ - ក្រុមហ៊ុន RMA (Cambodia) PLC បានធ្វើពិធីសម្ពោធផលិតផល គ្រឿងចក្រ Mahindra Road Master G90 និង គ្រឿងចក្រJCB 3DX Construction ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក Battula Subba Rao ភារៈធារីនៃស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និង លោក Rangrez Suhel ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន MAHINDRA។
 
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC បានមានប្រសាសន៍ថា៖ ខ្ញុំមានភាពសោមនស្សរីករាយក្នុងការនាំយកផលិតផលថ្មីម៉ាកMahindra មកកាន់ទីផ្សារប្រទេសកម្ពុជា។ Mahindra Road Master G90 ជាប្រភេទគ្រឿងចក្រសម្រាប់ការសាងសង់ការងារខ្នាតតូចនិងមធ្យមឈានមុខគេរបស់ប្រទេសឥណ្ឌា។ 
 
Mahindra Road Master G90 បានផលិត និងរចនាឡើងតម្រូវតាមទីផ្សារប្រទេសកម្ពុជា ដែលមានរូបរាងតូចល្មម ស៊ីប្រេងតិច ប្រើប្រាស់ប្រេងប្រមាណ៨លីត្រក្នុងមួយម៉ោង កម្លាំងម៉ាស៊ីនខ្លាំងTurbo ដែលអាចឈូស និងពង្រាបដី៩៨ម៉ែត្រគីបក្នុង១មួយម៉ោងប្រព័ន្ធបើកបរប៉ុងពីរ ដែលមានល្បឿនអតិបរមា៣៦.៥គីឡូម៉ែត្រក្នុង១ម៉ោង តម្លៃសមរម្យ ដែលសមស្របបំផុតសម្រាប់គម្រោងសាងសង់ខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា។ 


 
ក្រៅពីគ្រឿងចក្រ Mahindra Road Master G90 ក្រុមហ៊ុនក៏មានគ្រឿងចក្រមួយប្រភេទទៀតគឺ គ្រឿងចក្រម៉ាកJCB 3DX Construction ដែលជាផលិតផលឈានមុខគេលំដាប់ពិភពលោក មកពីចក្រភពអង់គ្លេស ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ រហ័ស សន្សំសំចៃប្រេងបានច្រើន និងអាចប្រើប្រាស់មុខងារជាច្រើនប្រភេទដូចជា៖ ជីក ចូក កាយ ស្ទួច ព្រមទាំងអាចបំពាក់ឧបករណ៏ផ្សេងៗជាច្រើនផងដែរ។


  
បើតាមប្រសាសន៏ លោក Rangrez Suhel ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុនMahindraបានមានប្រសាសន៏ថា៖ ក្រុមហ៊ុន ម៉ាហ៊ីនដ្រា (MAHINDRA) គឺជាក្រុមហ៊ុនធំមួយដែលនាំមុខគេនៅប្រទេសឥណ្ឌាក្នុងវិស័យយានយន្ដ ព័ត៌មានវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ ហើយមានទឹកប្រាក់វិនិយោគរហូតដល់ ២០.៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចេញផលិតផលMahindraទៅកាន់ទីផ្សារជាង១០០ប្រទេស ហើយយើងពិតជាមានមោទនៈភាពណាស់ ដែលផលិតផលយើងខ្ញុំមានវត្តមាននៅទីផ្សារប្រទេសកម្ពុជា។ 


  
ដើម្បីអបអរសាទរក្នុងការដាក់លក់ផលិតផល Mahindraនៅទីផ្សារកម្ពុជា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងធ្វើការបញ្ចុះតម្លៃទៅលើផលិតផលទាំងពីរនេះ ចាប់៣០០០ដុល្លារ ដល់ ៥០០០ដុល្លារ ជាមួយនឹងលក្ខខណ្ឌពិសេសបង់រលស់ដោយគ្មានការប្រាក់រហូតទៅដល់១៨ខែ រួមទាំងអត្ថប្រយោជន៏ផ្សេងៗជាច្រើនទៀត។ ប្រម៉ូសិនពិសេសនេះមានត្រឹមតែក្នុងខែកញ្ញា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ។


 
គួររំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌាបានឈានជើងចូលទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២មកម្ល៉ះ។ ក្រុមហ៊ុនបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងវិស័យយានយន្ត កសិកម្ម គ្រឿងចក្រធុនធ្ងន់ ដំណោះស្រាយឃ្លាំង សេវាកម្មហិរញ្ញវត្ថុ ការជួលរថយន្ដ និងអាជីវកម្មម្ហូបអាហារផងដែរ។ ក្រៅពីការពង្រីកអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានផ្តោតការយកចិត្តទុកដាក់លើធនធានមនុស្ស និងការចូលរួមក្នុងសហគមន៍មូលដ្ឋាន និងអង្គការនានាដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ សម្ភារៈ និងបច្ចេកទេសក្នុងវិស័យសំខាន់ៗដូចជា សុខភិបាល បរិស្ថាន ការអប់រំ និងកីឡាជាដើម។




 
សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទង
លោក អានីកា សុគន្ធ - បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារនៃផ្នែកគ្រឿងចក្រធុនធ្ងន់
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: 078 808 955
 

© រក្សាសិទ្ធិដោយ thmeythmey.com