អត្ថបទពាណិជ្ជកម្ម
សូម​អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ទាំងអស់គ្នា​
28, Sep 2020 , 10:14 am        
រូបភាព
​ឱកាស​ពិសេស នៃ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford បាន​វិល​ត្រឡប់មក​ម្តងទៀត​ហើយ​។ លើក​នេះ គឺ​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ដែល​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។ កម្មវិធី​នេះ នឹងត្រូវ​ធ្វើឡើង នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច​។
 
​រាល់​ការអញ្ជើញ​ចូលរួម​កម្មវិធី បើកបរ​សាកល្បង​រថ​យន្ត Ford Everest 2.0L Bi-Turbo នេះ លោកអ្នក​នឹង​ទទួលបាន​ការអញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ នៃ​រថយន្ត​នេះ​ផងដែរ​។ ជាពិសេស ក្នុងថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ចុងក្រោយ នៃ​ការផ្តល់ជូន​នូវ​តម្លៃ​ពិសេស $69,900 សម្រាប់​អតិថិជន ក្នុង​ការទិញ​នូវ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម និង​ទំនាក់ទំនង​ចុះឈ្មោះ 078 333 748 | 016 333 785 ។​
 

 
​លើសពីនេះទៅទៀត អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​ការបើកបរ​សាកល្បង​រថយន្ត Ford Everest 2.0L Bi-Turbo និង​តេស្ត​ទៅលើ​បច្ចេកវិទ្យា​ចុងក្រោយ របស់​រថយន្ត SUV ស៊េរី​ទំនើប​នេះ​ដែល​រួមមាន​៖
  

•​ ​សាកល្បង​ជាមួយនឹង​ប្រអប់លេខ​ស៊េរី​ថ្មី ១០​វគ្គ​អូ​តូ ដែល​លោកអ្នក​អាច​ប្រើប្រាស់​បាន ទាំង​លេខ​អូ​តូ និង​លេខ​ដៃ​។ ម្យ៉ាងទៀត លោកអ្នក​ក៏​អាច​ចុច​បូ​តុង ដើម្បី​ថែមថយ​លេខ​ផងដែរ 
 

•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​អ្នកបើកបរ​គ្រាន់តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះទេ នៅពេល​ចូល​ចត​។ រថយន្ត​នេះ ប្រើ​ឧបករណ៍​ចាប់​សញ្ញា Ultrasonic ដើម្បី​ស្វែងរក​កន្លែង​ដែល​ធំ​ល្មម អាច​ចត​ឡាន​បាន (​ឧបករណ៍​ចាប់​សញ្ញា​ដំណើរការ​គ្រប់ពេល ត្រឹម​ល្បឿន​ក្រោម 30km/h)​។ នៅពេល​វា​ចាប់​កន្លែង​ដែល​អាច​ចត​រថយន្ត​បាន​ហើយ វា​នឹង​ឲ្យ​សញ្ញា​ទៅ​អ្នកបើកបរ នូវ​របៀប​ចូល​ចត​។ ប្រព័ន្ធ​ជំនួយ​ចូល​ចត​អាច​ប្រាប់​ពី​ទំហំ នៃ​កន្លែង​ណា​ដែល​គួរ និង​មិនគួរ​ចត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​រថយន្ត​ដទៃ​។  បច្ចេកវិទ្យា​នេះ ជួយ​សម្រួល​ដល់​ការចូល​ចត ជាពិសេស​នៅពេល​ចូល​ចត​កន្លែង​ចង្អៀត ផ្ដល់​ភាពងាយស្រួល ដោយ​អ្នក​មិនចាំបាច់​ចំណាយពេល​យូរ ផ្ដល់​សុវត្ថិភាព និង​កាត់បន្ថយ​ភាព​ស្ត្រេ​ស​និង​កាត់បន្ថយ​ការប៉ះទង្គិច នៅពេល​ចូល​ចត​ផងដែរ​។​
 

•​ ​គ្រវាស​ជើង​បើក​ឃ្លុប​ក្រោយ​៖ លោកអ្នក​គ្រាន់តែ​គ្រវាស​ជើង នោះ​វា​នឹង​បើក​ឃ្លុប​ក្រោយ​ដោយ​ខ្លួនឯង​(​អូ​តូ​)​។ ងាយស្រួល នៅពេលដែល​លោកអ្នក មានអី​វ៉ាន់​ច្រើន នោះ​លោកអ្នក​មិនចាំបាច់​ដក​សោ ដើម្បី​បើក​ឃ្លុប​ក្រោយ​នោះទេ​។​
 
•​ ​ប្រព័ន្ធ​កម្សាន្ត​ដូចជា បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ជាមួយនឹង​អេក្រង់ Touchscreen 8 អ៊ី​ញ ដែល​អាច​ភ្ជាប់ Apple Carplay, Andriod Auto, Google Map និង​បច្ចេកវិទ្យា​ផ្សេងៗ​ជាច្រើន​ទៀត​៕
 

 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com