អត្ថបទពាណិជ្ជកម្ម
Davitra Media ចេញបទចម្រៀង«ផ្ញើលុយចងដៃ ៨២, ០០០រៀល» ដើម្បីចូលរួមការលើកកម្ពស់ការប្រើប្រាស់ប្រាក់ «រៀល»
28, Sep 2020 , 8:48 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីជាការរួមចំណែកដល់ការលើកស្ទួយការប្រើប្រាស់ប្រាក់«រៀល»ស្របតាមគោលនយោបាយរូបិយវត្ថុរបស់ធនាគាជាតិនៃកម្ពុជាដែលប្រារព្ធខួបលើកទី៤០នៃការដាក់ឲ្យចរាចរប្រាក់«រៀល» នៅថ្ងៃទី២៨ខែកញ្ញានេះ ផលិតកម្ម Davitra Media បានសម្រិតសម្រាំងឡើងនូវបទថ្មីមួយគឺ «ផ្ញើលុយចងដៃ ៨២,០០០រៀល»។
 
ជាមួយនឹងសំនៀងដ៏ក្រអួនក្រឳបង្កប់ដោយអត្ថន័យនៃការឈឺចាប់ពីការបាក់បែកស្នេហាពេលដែលសង្សារខ្លួនរៀបការចោល គឺជាការបកស្រាយដោយតារាចម្រៀងដ៏ស្រស់សង្ហារគឺលោក ផុន ផានិត ក្នុងបទ «ផ្ញើលុយចងដៃ៨២ ,០០០រៀល» នេះ ក៏បានឆ្លុះបញ្ជាំងនូវខ្សែជីវិតពិតៗរបស់បុរសជនបទម្នាក់ដែលបែកបាក់ស្នេហាដោយសារតែខ្លួនបានបាត់បង់ការងារ និងពុំមានចំណូលគ្រប់គ្រាន់ ដើម្បីចូលស្តីដណ្តឹង នារីជាសង្សារដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ។
 
 
Davitra Media គឺជាផលិតកម្មដែលទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra Group ផលិតនូវបទដើម (Original Song) ដើម្បីចូលរួមចំនែកលើកស្ទួយការតាក់តែងនិពន្ធក្នុងវិស័យសិល្បះ តន្រ្តីរបស់ប្រទេសកម្ពុជាអោយល្បីរន្ទឺបន្ថែមទៀត ជាពិសេសគឺដើម្បីលើកស្ទួយស្នាដៃកវីនិពន្ធក្នុងស្រុក និងកាត់បន្ថយការចម្លងពីគេ។
 
លោកគិន កក្កដា អ្នកចាត់ការទូរទៅ និងជាកវីអ្នកនិពន្ធ Melody ទំនុកច្រៀង បានមានប្រសាសន៍ថា បទ «ផ្ញើលុយចងដៃ៨២ ០០០រៀល» គឺមិនត្រឹមជារឿងពិតនៃយុវជនដែលរស់នៅ ទីជនបទ ម្នាក់ ដែលលោកបានស្គាល់ ដោយបានរៀបរាប់ពីការឈឺចាប់នៃការបាត់បង់ស្នេហាជាមួយនារីម្នាក់ដែលពួកគេបានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយ តែដោយសារកត្តាជីវភាពទើបពួកគេនៅមិនទាន់ ជម្រាបដល់ចាស់ ទុំទាំងសងខាងដើម្បីចាប់ដៃជាគូរអនាគត ប៉ុន្តែក៏ជាការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់ការចរាចរណ៍ប្រាក់«រៀល» ផងដែរ។
 
លោកបានថ្លែងយ៉ាងដូច្នេះថា៖«នៅពេលដែលបុរសម្នាក់នោះរៀបរាប់ប្រាប់ខ្ញុំអំពីប្រវត្តិសេហារបស់គាត់ បានធ្វើឲ្យខ្ញុំពិតជាមានការអាណិតអាសូរគាត់ខ្លាំងណាស់ ហើយស្របពេលដែលក្រុមហ៊ុនយើងខ្ញុំមាន គោលបំណងក្នុងការលើកកម្ពស់នៃការដាក់ឲ្យចរាចរណ៍ប្រាក់«រៀល» ឡើងវិញផងដែរ»។
 
ផលិតកម្ម Davitra Media យើងខ្ញុំនឹងខិតខំសម្រិតសម្រាំងផលិតនូវបទ Original Song ថ្មីៗជាច្រើនទៀត ហើយយើងខ្ញុំក៏ស្វាគមន៍ចំពោះបងប្អូនដែលចង់ចែករំលែកនូវស្នាដៃ និងគំនិតនានា ចង់ឲ្យយើងខ្ញុំផលិតជាបទចម្រៀងឡើង។ ចំពោះ MV ពេញ នៃបទ «ផ្ញើរលុយចងដៃ៨២ ០០០រៀល» នឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបម្រើជាផ្ទាំងទស្សនីយភាពថ្មីមួយទៀតបម្រើ ដល់សោទិន្ទីអារម្មណ៍របស់ពុកម៉ែបងប្អូន ៕
 
ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗ សូមចូលទៅចុច Subcribeក្នុង Channel YoutubeDavitra Media ដូចខាងក្រោមនេះ៖
 
Follow us now on Facebook Page:

https://www.facebook.com/watch/DVMCambodia/
 
Follow us now on Instagram:

www.instagram.com/davitra_media/
 
Please subscribe our YouTube Channel:

www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA 
 
Davitra Media on TikTok:
 
សម្រាប់ក្រុមហ៊ុនដែលចង់ធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុង MV ថ្មីៗ ឬ​ ប្អូនៗចង់ច្រៀង រឺ សំដែងសូមទំនាក់ទំនងមកលេខ៖ 096 8888811៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com