COVID-19
ជាតិ
ករណី COVID-19 មួយថ្មីទៀតនៅកម្ពុជា ដែលជាជនជាតិចិនទើបមកពីហ្វីលីពីន
× ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 លើបុរសចិនអាយុ២៨ឆ្នាំ ដែលធ្វើដំណើរមកពីហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា។
គាត់ជាករណីទី២៧៧ និងក្លាយជាអ្នកជំងឺទីពីរ ដែលស្ថិតក្នុងការសម្រាកព្យាបាល។ បុរសចិននោះ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រីឯអ្នកដំណើរជាង១០០នាក់ទៀត ទាំងខ្មែរ និងបរទេសដែលមានលទ្ធផលអវិជ្ជមានត្រូវបន្តចត្តាឡីស័ក៕
© រក្សាសិទ្ធិដោយ thmeythmey.com