ពីនេះ ពីនោះ
សុខភាព
មិនបាច់​លេបថ្នាំ​! ចង់បា​ត់រាក កុំ​រំលង​អត្ថបទ​នេះ​
11, Jul 2022 , 6:59 am        
រូបភាព
​បញ្ហា​រាក​មែន​ទេ​? មិន​ពិបាក​ព្យាបាល​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​រាក​ឆាប់រហ័ស ៖

 
១. តែ​ខ្ញី​
 
​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភេសជ្ជៈ​នេះ​ ក៏​ល្អ​សម្រាប់​បំបាត់​អាកា​ររាក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ការទទួល​ទាន​តែ​ខ្ញី ១ ពែង ​អាច​បន្ថយ​អា​ការឈឺ​ចុក ​រមួល​ក្នុង​ពោះ ​ដែលជា​ធម្មតា​កើត​អម​មកជា​មួយ​ការ​រាក​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​បរិមាណ​នៃ​អាស៊ីត​ស្រាល​នៃ​ទឹកខ្មេះ​ផ្លែ​ប៉ោម ​អាចជួយ​កម្ចាត់​បាក់តេរី​ដែល​បង្កបញ្ហា​រាក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ១ កែវ រួច​ទទួលទាន​ឱ្យបាន​ពី ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាសះស្បើយ​
 
៣. ទឹក​
 
​ការទទួល​ទាន​ទឹក គឺ​ចាំបាច់​ណាស់​ ពិសេស​នៅពេល​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​រាក ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ឡើងវិញ​។​
 
៤. អាហារ​ប្រូ​បាយ​អូ​ទិ​ក​
 
​ដូចជា​យ៉ា​អួរ​ ដើម្បី​ជៀសវាង​បញ្ហា​ជាតិ​ហ្គាស​ កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​នោះ វា​ពិតជា​សំខាន់​ណាស់​ ក្នុងការ​ទទួលទាន​នូវ​អាហារ​ដែលមាន​ប្រសិទ្ធភាព​ ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ចូរ​បន្ថែម​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ប្រូ​បាយ​អូ​ទិ​ក​ដូចជា យ៉ា​អួរ ជាដើម​ ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក។ វិធី​នេះ ​នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ក្រពះ​ នៅពេល​អ្នក​ទទួលទាន​អាហារ​ផ្សេងៗ ក៏ដូចជា​រក្សា​នូវ​តុល្យភាព ​នៃ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។​
 
៥. ផ្លែ​ចេក​
 
​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ចេក គឺ​ជួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហើមពោះ​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​ក៏​ព្រោះតែ​មូលហេតុ​មួយ​ ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ហើមពោះ​នោះ គឺ​ដោយសារ​អ្នក​បាន​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ច្រើនពេក​។ ការទទួល​ទាន​ផ្លែ​ចេក ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ អាចជួយ​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​ និង​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​។​
 
​សម្គាល់ ៖ ប្រសិនបើ​ជំងឺរាគកមិនជា​សះស្បើយ​ដោយ​ឯកឯង ​ក្នុង​រយៈពេល​លើសពី ២ ទៅ ៣ ថ្ងៃ ហើយ​ថែមទាំង​មាន​អម​មកជា​មួយ​នូវ​អាកា​រ​មួយចំនួន​ផ្សេងទៀត​ ដូចជា​ឈឺ​រមួល​ក្នុង​ពោះ លាមក​មាន​ឈាម បេះដូង​លោត​ញាប់ អស់កម្លាំង និង​ភាំងៗ ចូរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​
 
​ប្រយ័ត្ន​! អ្នក​ក៏​គួរ​ចៀសវាង​ទទួលទាន​អាហារ​ និង​ភេសជ្ជៈ​មួយចំនួន​ផងដែរ ៖
 
១. កាហ្វេ​អ៊ី​ន ភេសជ្ជៈ​កាបូ​ណាត និង​គ្រឿង​ស្រវឹង​
 
​ភាគច្រើន​ចំពោះ​អ្នក​ដែលមាន​សុខភាព​ល្អ នៅពេល​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​អាល់កុល និង​កាបូ​ណាត​មិន​បណ្ដាលឱ្យ​រាកឡើយ​។ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ងាយ​នឹង​ជួបប្រទះ ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​ណាស់។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ ចូរ​ជៀសឱ្យផុត ឬ​កាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ ​ប្រភេទ​ដូច​បាន​រៀបរាប់​។ អ្នក​ក៏​មិនគួរ​ទទួលទាន​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ច្រើន​ដែរ​! ក៏​ព្រោះ​សមាសធាតុ​ដែលមាន​នៅក្នុង​ភេសជ្ជៈ​សូ​ដា អាចធ្វើឱ្យ​បញ្ហា​រាក ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​យ៉ាង​ឆាប់រហ័ស​។ ទឹក​ធម្មតា គឺជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត ​សម្រាប់​អ្នកជំងឺ​រាករូស​។​
 
២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​អាហារ​ដំបូង​បំផុត​ ដែល​អ្នក​គួរ​ជៀសវាង​ទទួលទាន​នៅពេល​រាក គឺ​ប្រភេទ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ បើទោះជា​អ្នក​មិន​ចាញ់​ឡាក់​តូ​ស​ក៏ដោយ ក៏​គួរតែ​ជៀសឱ្យផុត​ពី​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដែរ​។ ជំងឺរាក​អាច​បណ្ដាលឱ្យ​អង់ស៊ីម lactase ថយចុះ​ ដែល​ពិបាក​ក្នុង​ការរំលាយ​ឡាក់​តូ​ស​។ ឡាក់​តូ​ស ​ជា​ជាតិ​ស្ករ​ ដែលមាន​ផ្ទុក​នៅក្នុង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ ហើយ​នៅពេល​មិនបាន​រំលាយ ឡាក់​តូ​ស ​អាច​បង្កបញ្ហា​មួយចំនួន​ដូចជា​ហើមពោះ ឡើង​ជាតិ​ហ្គាស​ក្នុង​ពោះ រាក និង​ចង្អោរ​ចង់​ក្អួត​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​
 
​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​ អា​ចព​ន្លឿ​ន​ការរួម​តូច​នៃ​ពោះវៀន ហើយ​បង្ក​ប្រតិកម្ម​ទៅនឹង​ប្រព័ន្ធ​មួយ​ ដែលមាន​បញ្ហា​ស្រាប់​ បណ្ដាលឱ្យ​ការ​រាក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
៤. បន្លែ​ឆៅ​
 
​នៅពេល​កំពុង​រាក អ្នក​គួរឱ្យ​ផុតពី​បន្លែ​ឆៅ​! នោះ​ក៏​ព្រោះតែ​បន្លែ​ទាំងនេះ ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​រសៃ​ ដែល​អាច​បង្កបញ្ហា​មិន​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ លើសពីនេះទៅទៀត​ ជាតិ​សរ​សៃ​ ក៏​ដើរ​តួច​ជា​ថ្នាំ​បញ្ចុះ​បន្ទន់​លាមក​បែប​ធម្មជាតិ​ ក្នុង​រាងកាយ​ផងដែរ​។ ដូច្នេះ ​ប្រសិនបើ​ទទួលទាន​នៅពេល​កំពុង​រាក នោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​មិន​ខាន​។​
 
៥. អាហារ​ហិ​រ​
 
​គ្រឿងទេស​ហឹរ​ ក៏​ប្រៀបដូចជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​មួយ​ដែរ​។ នៅពេល​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​នោះ​ គ្រឿងទេស រួមទាំង​អាហារ​ដែលមាន​រសជាតិ​ហឹ​រ​ផ្សេងៗ ​អាច​ជះឥទ្ធិពល​មិនល្អ​ គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​មិនគួរ​ទទួលទាន​អាហារ​ហឹ​រ​ពេល​រាក​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com