អត្ថបទពាណិជ្ជកម្ម
ស្រី្ត​កម្ពុ​ជាជាង​៥០០​នាក់ ទទួលបាន​ឱកាស​សិក្សា​ពី​គន្លឹះ​ប្រកប​ជំនួញ​ថ្មី តាមរយៈ​សិក្ខាសាលា​របស់​ក្រុមហ៊ុន​កំពូល​ប្រេន SK Richest
29, Sep 2020 , 2:31 pm        
រូបភាព
​បច្ចុប្បន្ននេះ បើ​និយាយ​ដល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ធ្វើ​ជំនួញ​អន​ឡាញ​ល្បីៗ ក្នុងប្រទេស​កម្ពុជា គ្រប់គ្នា​ប្រាកដជា​មិន​រំលង ពី​ប្រេន​របស់​ក្រុមហ៊ុន SK Richest Attraction Co., Ltd ដែល​ដឹកនាំ​ដោយ​លោកស្រី សុន កណ្ណិកា អ្នកជំនួញ​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព និង​មានការ​ទទួលស្គាល់​ច្រើន តាមរយៈ​សកម្មភាព​បង្កើត​ឱកាស​អាជីវកម្ម​ដល់​ស្ត្រី​កម្ពុជា ជាពិសេស​ស្ត្រី​មេផ្ទះ​រាប់ម៉ឺន​នាក់ ដើម្បី​បាន​បង្កើន​ប្រាក់ចំណូល​បន្ថែម ពី​ការលក់​ផលិតផល​របស់ខ្លួន​។​
 
​នៅក្នុង​សិក្ខាសាលា “​ជំរុញ​ភាពជា​អ្នកដឹកនាំ ឆ្ពោះទៅកាន់​ភាពជោគជ័យ​កម្រិត​កំពូល​” កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោកស្រី សុន កណ្ណិកា បាន​ចែករំលែក​ចំណេះដឹង និង​តិច​និក​ពិសេសៗ ដែល​អ្នកលក់​អន​ឡាញ​មិនអាច​ខ្វះ​បាន ទៅកាន់​សិក្ខាកាម​ជាង ៥០០​នាក់ ក៏ដូចជា​ប្រគល់​ពានរង្វាន់ ដល់​តំណាង​ចែកចាយ​ឆ្នើម ជាង ៣០០​នាក់​ផងដែរ​។ លោកស្រី​បាន​ថ្លែងថា​៖«​អាណាចក្រ​របស់ SK Richest គឺ​ខ្លាំង​។ បច្ចុប្បន្ន​យើង​មាន​សមាជិក​ជាង ៣​ម៉ឺន​នាក់ ដែល​កំពុងតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​លក់ ដ៏​មុត​ស្រួច​របស់​យើង ហើយ​ពួគគាត់​សុទ្ធតែ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​បំផុត​»​។ អ្នកជំនួញ​អន​ឡាញ​វ័យក្មេង​រូបនេះ បន្ថែមថា​៖ «​យើង​មិនដែល​បោះបង់​សមាជិក​របស់​យើង​ចោល​នោះទេ​។ យើង​តែងតែ​យកចិត្តទុកដាក់ ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​ថ្មីៗ និង​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ជំនាញ ក៏ដូចជា​កម្មវិធី​លើកទឹកចិត្ត​ល្អៗ ដើម្បី​ជួយ​ឲ្យ​ពួកគាត់ មាន​ទំនុកចិត្ត និង​មាន​ថាមពល​ពេញលេញ ក្នុង​ការលក់​បន្ថែមទៀត​»​។​


 
​គួរ​បញ្ជាក់ដែរថា សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​ពេញ​នេះ បាន​បង្កើត​ស្នាមញញឹម​ប្រកបដោយ​ទំនុកចិត្ត ដល់​សិក្ខាកាម​ទាំងអស់ តាមរយៈ​ចំណេះដឹង​ថ្មីៗ ដែល​អាចជួយ​ឲ្យ​ពួកគាត់ អាច​ប្រែខ្លួន​ពី​អ្នកលក់​ធម្មតា អ្នកលក់​គ្មាន​តិច​និក អ្នកលក់​គ្មាន​គោលដៅ​ច្បាស់លាស់ មកជា​អ្នកលក់​ទាន់សម័យ អ្នកលក់​មាន​ក្បួន និង​តិច​និក​ច្បាស់លាស់ និង​ជា​អ្នកលក់ ដែលមាន​អ្នកជំនាញ នៅចាំ​ណែនាំ​ពីក្រោយ​ផងដែរ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com