កីឡាអន្តរជាតិ
អន្តរជាតិ
ត្រឹម​សប្តាហ៍​ទី​៣ EPL មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប​៩៦​គ្រាប់ និង assist ៥៨​លើក
30, Sep 2020 , 9:30 am        
រូបភាព
Dominic Calvert-Lewin ខ្សែប្រយុទ្ធ Everton ដែលរកបាន៥គ្រាប់នៅ៣ប្រកួតដំបូង
Dominic Calvert-Lewin ខ្សែប្រយុទ្ធ Everton ដែលរកបាន៥គ្រាប់នៅ៣ប្រកួតដំបូង
​ក្របខណ្ឌ Premier League រដូវ​កាល ២០២០-២១ មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ដោយមាន​កីឡាករ​ក្នុង​ក្រុម​នីមួយៗ​មមាញឹក​ប្រឹងប្រែង​ក្នុង​ការរក​គ្រាប់​បាល់​ដើម្បី​ជួយ​ក្រុម  និង​ដាក់​គោលដៅ​ក្នុងការ​ដណ្តើមយក​ស្បែកជើង​មាស (Golden Boot) ផង​។ គិត​ត្រឹម​ការប្រកួត​សប្តាហ៍​ទី​៣ ក្រុម​ទាំង​២០​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ដល់​ទៅ​៩៦​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​សម្រេច​ទី (assist) ចំនួន​៦០​លើក​ផងដែរ​។​


Dominic Calvert-Lewin ខ្សែប្រយុទ្ធ​ក្រុម Everton និង Jamie Vardy របស់ Leicester City ដែលជា​អតីត​ម្ចាស់ Golden Boot រដូវ​កាល​មុន កំពុង​នាំមុខគេ​លើ​ការរក​គ្រាប់​បាល់​ក្នុង​ចំនួន ៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៣​លើក​ដូចគ្នា​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Heung-min Son រកបាន ៤ គ្រាប់​ក្នុង​មួយ​ប្រកួត​សម្រាប់​ក្រុម Tottenham Hotspur ដែល​មិត្ត​រួម​ក្រុម Harry Kane ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​ដល់​ទៅ​៤​លើក​ដែរនោះ​។ ក្នុងនោះដែរ ខ្សែប្រយុទ្ធ Patrick Bamford របស់ Leeds United និង Neal Maupay ខ្សែប្រយុទ្ធ Brighton & Hove Albion ក៏​រកបាន​ម្នាក់​៤​គ្រាប់​ផងដែរ​។​
​សម្រាប់​កីឡាករ​ដែល​រកបាន​៣​គ្រាប់​មាន Mohamed Salah, Danny Ings និង Wilfried Zaha​។ ឯ​២​គ្រាប់​មានដូចជា Mateusz Klich, Hélder Costa, Alexandre Lacazette, Aleksandar Mitrović, Sadio Mané, Callum Wilson, Callum Robinson, Jarrod Bowen និង Raul Jimenez​។ ហើយ​អ្នក​ដែល​រកបាន​ម្នាក់​មួយ​គ្រាប់​មាន​ច្រើន​នាក់​ទៀត​។​
​យ៉ាងណាក៏ដោយ ក្នុងចំណោម​២០​ក្រុម​នៅ​លី​គ​កំ​ពូ​អង់គ្លេស មានតែ Sheffield United​ ប៉ុណ្ណោះ​ដែល​មិនទាន់​អាច​រក​គ្រាប់​បាល់​បាន​នៅឡើយ​ទេ​។ សរុប​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំងអស់​ត្រឹម​សប្តាហ៍​ទី​៣ ដោយ​គិត​ទាំង​ក្រុម​ដែល​ទើប​លេង​បាន​២​ប្រកួត មាន​ចំនួន​៩៦​គ្រាប់ ក្នុងចំណោម​អ្នក​ស៊ុត​ចំនួន​៦៣​នាក់​។​
 
​ដោយឡែក សម្រាប់​អ្នក assist ច្រើនជាងគេ​វិញ មាន Harry Kane ៤​លើក ខណៈ​អ្នក​បញ្ជូន​បាល់​ច្រើនជាងគេ​រដូវ​កាល​មុន Kevin De Bruyne មិនទាន់បាន​១​លើក​ឡើយ​។ Andros Townsend, Richarlison, Timothy Castagne, Matheus Pereira,​ ​Willian និង Daniel Podence​ សុទ្ធតែ assist ២​លើក​ដូចគ្នា​។ ក្នុងចំណោម​កីឡាករ​ដែល​បាន​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​មាន​៤៨​រូប ស្មើនឹង​៥៨​លើក​៕​
 

Tag:
 Premier League
  Golden Boot
© រក្សាសិទ្ធិដោយ thmeythmey.com