អត្ថបទពាណិជ្ជកម្ម
ទឹកក្រូចអាយស៍ IZE ត្រៀមរង្វាន់សន្ធឹកសន្ធាប់ សម្រាប់ហ្វេនមកគាំទ្រសិល្បៈស្រុកយើង ថ្ងៃអាទិត្យនេះ
× ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភ ដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើន សម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេមបាញ់ព្រួញមួយបានសត្វពីរជាដើម។ ដើម្បីបង្កើតឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមកទស្សនា ការសម្តែងសិល្បៈខ្មែរ នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ពីវេលាម៉ោង៥ល្ងាច ដល់ម៉ោង៧ និង៣០នាទីយប់ ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
ទស្សនីយភាពនៃ «សិល្បៈស្រុកយើង» សម្រាប់ចុងខែកញ្ញានេះ នឹងបង្ហាញជូនដោយក្រុមសិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែលនឹងផ្តល់បរិយាកាសដ៏រំភើបរីករាយជាក់ជាមិនខាន។
កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេម ដើម្បីឈ្នះរង្វាន់ ពីទឹកក្រូចអាយស៍ IZE ចាប់ពីវេលាម៉ោង១រសៀលតទៅ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូន រួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។
គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង៥ល្ងាច ដល់ម៉ោង៧ និង៣០នាទីយប់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com