អត្ថបទពាណិជ្ជកម្ម
៣​ចំណុច​នេះហើយ​ដែល​នាំ​ឲ្យ Nokia 5.3 ទទួលបាន​ការគាំទ្រ​ខ្លាំង ទោះ​ទើប​ចូល​ទីផ្សារ​រយៈពេល​ខ្លី​
30, Sep 2020 , 2:50 pm        
រូបភាព
Nokia 5.3 គឺជា​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ថ្មី​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា បើ​ទោះ​ខ្លួន​ទើបតែ​ចូល​ទីផ្សា​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ​។ ការទទួលបាន​ការគាំទ្រ​នេះ ដោយសារតែ Nokia 5.3 មាន​ចំណុច​ទាក់ទាញ ៣ ចំណុច​យ៉ាង​ពិសេស រួមមាន ការថតរូប​បាន​យ៉ាង​ល្អ​នៅ​ទី​ងងឹត ជាមួយនឹង​មុខងារ Night Mode ដែល​បំពាក់​មកជា​ស្រាប់​លើ​ទូរ​សព្ទ​ដៃ​មួយ​នេះ​ស្រាប់​។ ទី​ពីរ​គឺ​តម្លៃ​ទូរ​សព្ទ Nokia 5.3 នេះ​មានតម្លៃ​ត្រឹមតែ ១៦៥ ដុល្លារ តែ​សមត្ថភាព​វិញ​គឺ​អស្ចារ្យ​មែន​ទេ​ន​។ ចំណុច​ទី​បី នោះ​គឺ Nokia គឺជា​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ដែល​យកចិត្តទុកដាក់​បំ​ផុត​លើ​សុវត្ថិភាព របស់​អ្នកប្រើប្រាស់ ដូច្នេះ​ក្រុមហ៊ុន​តែងតែ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​ទូរ​សព្ទ​ដៃ​របស់ខ្លួន​ជា​រៀងរាល់ខែ​ ហេីយក្រុមហ៊ុនក៏មានថែមជួន​​ case 007​ ផងដែរ។​
 
​គួរ​រំលឹក​ផងដែរ​ថា Nokia 5.3 បាន​រចនា​ឡើងជា​មួយរូប​រាងស្ដើង​យ៉ាង​ស្រស់ស្អាត ផ្នែក​ខាងមុខ​នៃ Nokia 5.3 ត្រូវបាន​បំពាក់​នូវ​ទ្រនាប់​អេក្រង់ Gorilla Glass 3 ដែលមាន​រាង​ជា​តំណក់ទឹក​។ ទូរស័ព្ទ​នេះ បំពាក់​មកជា​មួយ អេក្រង់ IPS LCD ទំហំ 6.55 inches និង​អាច​បង្ហាញ​រូបភាព រហូតដល់ 720 x 1600-pixel ដែលមាន​កម្រិត​ដង់ស៊ីតេ 268 ppi​។​


 
​កម្លាំង​ម៉ាស៊ីន​ទូរស័ព្ទ​ឆ្លាត​វៃ Nokia 5.3 មួយ​នេះ បាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Qualcomm SM6125 Snapdragon 665, CPU (Octa-core (4x2.0 GHz Kryo 260 Gold & 4x1.8 GHz Kryo 260 Silver), GPU Adreno 610 និង​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 10 ចេញពី​ប្រអប់​ស្រាប់ និង​ត្រៀម​អាចធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 11 បាន​ផងដែរ​។  Nokia 5.3 មាន Ram 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB ឯណោះ​។​
 
​ងាក​មក​មើល​ផ្នែក Camera ទូរ​សព្ទ​នេះ បំពាក់​មក​ជាមួយនឹង Camera រហូតដល់​ទៅ ៤ គ្រាប់ នៅ​ផ្នែក​ខាងក្រោយ ដោយ​លេន​មេ​រប​ស់វា មាន​ទំហំ 13 MP, f/1.8 ជា​លេន​មេ​, 5MP, 13mm (ultrawide) សម្រាប់​ថត​ប្លង់​ទូលាយ​, 2 MP សម្រាប់​ប្រភេទ Macro លេន​, និង​មួយ​គ្រាប់​ទៀត ២MP សម្រាប់​លេន Depth sensor, និង​អាច​ថត​វីដេអូ​ដល់​កម្រិត 1080p@ 30fps​។​


 
​កញ្ចប់ កាមេរ៉ា​ដែល Nokia បាន​បំពាក់​មកនេះ គឺ​ពិតជា​បានល្អ​មែនទែន នៅ​ទីកន្លែង​មិនសូវមាន​ពន្លឺ ជាមួយនឹង​មុខងារ Night Mode ដែល​បំពាក់​មកជា​ស្រាប់ លើ​ទូរ​សព្ទ​មួយ​នេះ​។​
 
​ចំណែកឯ Camera ខាងមុខ មាន​ទំហំ 8 MP, f/2.0 អាច​ថត​វីដេអូ​កម្រិត 1080p @30fps​។ និង មាន​ទំហំ​ថ្ម ៤០០០mAh អាច​ទ្រទ្រង់បាន​ដល់​ទៅ ២ ថ្ងៃ ឯណោះ​។​


 
​ពិសេស​ជាងនេះទៅទៀត ទូរ​សព្ទ​នេះ ក៏​អនុញ្ញាត​ឲ្យ​អ្នក​ដោះ​សោរ ដោយ​ការ​ស្កេ​ន​ក្រយៅដៃ​នៅ​ផ្នែក​ខាងក្រោយ និង​មុខងារ​ដោះ​សោរ ដោយ​ការ​ស្កេ​ន​ផ្ទៃមុខ​ផងដែរ​។ បន្ថែម​ពីនេះ នៅ​ផ្នែក​ខាងឆ្វេង​របស់​វា ក៏បាន​បំពាក់​នូវ​ប៊ូ​តុង Google Assistant ផងដែរ សម្រាប់​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ របស់លោក​អ្នក​។​
 
​គួរបញ្ជាក់​ផងដែរ​ថា Nokia គឺជា​ទូរ​សព្ទ​ដៃ​ដែល​ធ្វើការ​បានល្អ ទៅលើ​ការការពារ​សុវត្ថិភាព ដោយ Nokia អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​។ លោកអ្នក​អាច​រក​ជាវ​ទូរ​សព្ទ​ដៃ Nokia 5.3 បាន​តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ទូទាំងប្រទេស​កម្ពុជា ហើយក៏​មាន​លក់​នៅតាម Smart shop BigPhone និង Bluetronic ដែរ​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com