ជាតិ
ខែកញ្ញា ឆ្នាំ​២០២០ កុមារ និង​ស្ត្រី​ជាង ៧​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​នៅ​គន្ធបុប្ផា
01, Oct 2020 , 7:59 am        
រូបភាព
រូបភាពពី ហ្វេសប៊ុកមូលនិធិគន្ធបុប្ផា
រូបភាពពី ហ្វេសប៊ុកមូលនិធិគន្ធបុប្ផា
​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៧​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

 
​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហាញថា កុមារ​ឈឺ ចំនួន ៤៧,០៧៥​នាក់ ត្រូវបាន​ព្យាបាល នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ 
 
​រីឯ កុមារ​មាន​ជំងឺ​ធ្ងន់ៗ ចំនួន ១១,០២៧​នាក់ កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ចំនួន ៦៨៩​នាក់ និង​កុមារ​មាន​ជំងឺ​គ្រុន​ឈី​ក ចំនួន​៤៤៥​នាក់ ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ បើតាម​លិខិត​ដដែល កុមារ​ចំនួន ២,២៦៣​នាក់ ត្រូវ​បានទទួល​ការវះកាត់ និង​កុមារ​ចំនួន​៨៦​នាក់ បាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១១,៤៧៦​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ២,២៤១​នាក់​។ គួរ​ជម្រាប​ថា រាល់​ការព្យាបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​សៀមរាប​គឺ​ឥតគិតថ្លៃ​៕
 
 
 

Tag:
 មន្ទីរពេទ្យ​
 ​គន្ធបុប្ផា​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com