ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​ស្បែ​កមុខ​និង​កយារ​ធ្លាក់​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
01, Oct 2020 , 8:59 pm        
រូបភាព
​ជាធម្មតា​បញ្ហា​ស្បែ​កយារ​ធ្លាក់ គឺ​បណ្ដាលមកពី​ការចុះ​ខ្សោយ និង​បាត់បង់​ភាពបត់បែន​ធម្មជាតិ ក៏ដូចជា​កូ​ឡា​ជែ​ន​។ វ័យ​កាន់តែ​ជ្រេ ស្បែក​ក៏​ប្រែជា​យារ​តាម​នោះដែរ ជាពិសេស​ប្រសិនបើ​អ្នកចេះ​ថែរក្សា​។ មិនដឹង​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​ស្បែ​កយារ​ធ្លាក់​តាម​វិធី​ណា​មែន​ទេ​? ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ប៉ុន្តែ​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ស្បែ​កយារ​ធ្លាក់ ៖

 
១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​និង​លាប​ម៉ាស្សា​វា​លើ​ផ្ទៃមុខ​និង​ក​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. យ៉ា​អួរ​សុទ្ធ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​យ៉ា​អួរ​សុទ្ធ​លើ​មុខ​និង​ក​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​លាប​ម៉ាស្សា​ស្បែក​មុខ​និង​ក​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ រួច​ទុកចោល​សម្រាប​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៤. ទឹក​ត្រសក់​ស្រស់​
 
​កិន​ត្រសក់​យក​ទឹក បន្ទាប់មក​លាប​ម៉ាស្សា​ទឹក​ត្រសក់​ស្រស់​លើ​ផ្ទៃមុខ​និង​ក​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៥. ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​មួយ​ស្រទាប់​ស្ដើង​លើ​ផ្ទៃមុខ​និង​ក​។​
 
៦. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ស្បែ​កយារ​ធ្លាក់​។ ទឹក​ជួយ​រក្សា​សំណើម​កោសិកា​ស្បែក​ដែល​ធ្វើឱ្យ​តឹង​ណែន​។ ទឹក​ក៏​ជួយ​កម្ចាត់​ជាតិពុល​ផ្ដល់ឱ្យ​ស្បែ​កនូវ​ភាព​រលោង​ស្រស់ថ្លា​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com