COVID-19
អន្តរជាតិ
ចំនួន​ឆ្លង COVID-19 លើ​ពិភពលោក​ឡើងដល់​ជាង​៣៤​លាន​ករណី​ហើយ​
01, Oct 2020 , 9:36 am        
រូបភាព
​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​ឡើងដល់​ជាង​៣៤​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែតុលា នេះ​។ ក្នុងនោះ អ្នកស្លាប់​មាន​ជាង​១​លាន​នាក់ និង​សះស្បើយ​ជិត​២៥.៥​លាន​នាក់​។ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល និង​រុស្ស៊ី បន្ត​រងគ្រោះ​ខ្លាំងជាងគេ​បំផុត ខណៈ​អត្រា​ឆ្លង​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី កាន់តែ​ខ្ពស់​។​

 
​ប្រទេស​ឆ្លង​ជាងគេ​នៅ​ពិភពលោក​៖
១. សហរដ្ឋអាមេរិក​៖ ជិត​៧.៥​លាន​ករណី​
២. ឥណ្ឌា​៖ ជាង​៦.៣​លាន​ករណី​
៣. ប្រេ​ស៊ី​ល​៖ ជាង​៤.៨​លាន​ករណី​
៤. រុស្ស៊ី​៖ ជិត​១.២​លាន​ករណី​
៥. កូ​ឡុំ​ប៊ី​៖ ជិត​៨៣​ម៉ឺន​ករណី​
 
​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជាង​២១​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល​៖ ជាង​១៤​ម៉ឺន​នាក់​
៣. ឥណ្ឌា​៖ ជិត​៩៩០០០​នាក់​
៤. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៧៧០០០​នាក់​
៥. ចក្រភព​អង់គ្លេស​៖ ជាង​៤២០០០​នាក់​
 
​ករណី​នៅ​អាស៊ាន​៖
១.​ហ្វីលីពីន​៖ ជាង​៣១​ម៉ឺន​ករណី (​ស្លាប់​ជាង​៥៥០០​នាក់​, សះស្បើយ​ជាង​២៥​ម៉ឺន​នាក់​)
២. ឥណ្ឌូណេស៊ី​៖ ជិត​២៩​ម៉ឺន​ករណី (​ស្លាប់​ជាង​១១០០០​នាក់​, សះស្បើយ​ជាង​២១​ម៉ឺន​នាក់​)
៣. សិង្ហ​បុរី​៖ ជិត​៥៨​ម៉ឺន​ករណី (​ស្លាប់​២៧​នាក់​, សះស្បើយ​ជាង​៥៧​ម៉ឺន​នាក់​)
៤. មី​យ៉ាន់​ម៉ា​៖ ជាង​១៣០០០​ករណី (​ស្លាប់​៣១០​នាក់​, សះស្បើយ​ជិត​៣៨០០​នាក់​)
៥.​ម៉ាឡេស៊ី​៖ ជាង​១១០០០​ករណី (​ស្លាប់​១៣៦​នាក់​, សះស្បើយ​ជិត​១​ម៉ឺន​នាក់​)
៦. ថៃ​៖ ៣៥៦៤​ករណី (​ស្លាប់​៥៩​នាក់​, សះស្បើយ​ជិត​៣៤០០​នាក់​)
៧. វៀតណាម​៖ ១០៩៤​ករណី (​ស្លាប់​៣៥​នាក់​, សះស្បើយ​ជាង​១០០០​នាក់​)
៨. កម្ពុជា​៖ ២៧៧​ករណី (​សះស្បើយ​២៧៥​នាក់​)
៩. ព្រុយ​ណេ​៖ ១៤៦​ករណី (​ស្លាប់​៣​នាក់​, សះស្បើយ​១៤២​នាក់​)
១០. ឡាវ​៖ ២៣​ករណី (​សះស្បើយ​២២​នាក់​)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com