អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ប្រ៊ែ​ន​ស្បែកជើង GAMBOL បង្ហាញ​របៀប​មើល​ផលិតផល​ពិតប្រាកដ និង​ក្លែងក្លាយ​
01, Oct 2020 , 10:03 am        
រូបភាព
​ការតាំង​លក់ទំនិញ​ក្លែងក្លាយ គឺជា​អំពើ​ខុសច្បាប់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន និង​ផ្ដន្ទាទោស​។ យ៉ាងណាក្ដី គេ​នៅតែ​សង្កេតឃើញ​មាន​ប្រ៊ែ​ន​ល្បីៗ ដែល​លក់ដាច់​ខ្លាំង​មួយចំនួន ត្រូវបាន​គេ​យកទៅ​ផលិត​ក្លែងបន្លំ ឡើងវិញ ដោយមាន​គុណភាព​អន់​។ ទំនិញ​ទាំងនោះ ត្រូវបាន​អ្នកទិញ​មួយចំនួន យកទៅ​ប្រើប្រាស់ ទាំង​មិនដឹងថា​វា​ជា​ផលិតផល​ក្លែងក្លាយ​ថែម​ទៀតផង​។​

​ដោយសារតែ​បែបនេះហើយ ទើប​ក្រុមហ៊ុន​ស្បែកជើង​ដ៏​ធំ​មួយ យីហោ GAMBOL បានធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យ​យុវវ័យ ពាក់​ស្បែកជើង​សុទ្ធ​ល្អ​របស់​ក្រុមហ៊ុន​។ យុទ្ធនាការ​នេះ បានចេញ​ផ្សាយ ចំ​ពេលដែល​សមត្ថកិច្ច នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ធ្វើ​សកម្មភាព លើ​ករណី​ការបំពាន​លើ​កម្មសិទ្ធិបញ្ញា ម៉ាក GAMBOL ផលិតផល​GAMBOL ក្លែងក្លាយ​មួយចំនួន ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​រឹបអូស កាលពីពេល​ថ្មីៗ​កន្លងទៅ​។​
 
​ក្រៅពី​ផលិត​ជា​វីដេអូ​ផ្សព្វផ្សាយ GAMBOL ក៏បាន​បង្ហាញ​ពី​ភាពខុសគ្នា​នៃ​ស្បែកជើង​ពិត​របស់​ក្រុមហ៊ុន និង​ស្បែកជើង​ក្លែងក្លាយ​ផងដែរ​។​
 
​ចង់ដឹង​ច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖





















​សូមបញ្ជាក់ថា GAMBOL ជា​ស្បែកជើង​ដែល​នាំចូល​ពី​ប្រទេស​ថៃ ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកប្រើប្រាស់​ថា​ស្រួល​ពាក់ ទន់ ស្រាល ជាប់​បានយូរ ដោយ​បច្ចេកវិទ្យា G-Bold Technology™ ដែល​ធ្វើ​ឲ្យ​ស្បែកជើង GAMBOL ជា​ប្រភេទ​ស្បែក​ជើងល្អ​ខុសប្លែក​ពី​ស្បែកជើង​ម៉ាក​ដទៃ​ផងដែរ​។​
 
​ចំ​ណែ​ការ​រចនា​ក៏​ស្អាត និង​មាន​ច្រើន​ម៉ូដ សមជា​មួយ​យុវវ័យ​សម័យថ្មី​។ ដោយសារតែ​គុណភាព​ល្អ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ GAMBOL ក្លាយជា​ម៉ាក​ស្បែកជើង​លក់ដាច់​បំផុត​មួយ​នៅ​កម្ពុជា​។

លោកអ្នក​ក៏​អាច​ជ្រើសរើស​ម៉ូត​ស្បែកជើង​GAMBOL ដែល​អ្នក​ពេញចិត្ត​តាមរយៈ​ហ្វេ​ស​ប៊ុ​ក 
https://www.facebook.com/GambolCambodia និង​តាម​ទីផ្សារ​នានា ហើយ​សូម​សួររក GAMBOL ពិតប្រាកដ​មុនពេល​ទិញ​។​
 
​ជាក់ស្ដែង តារាចម្រៀង សុវត្ថិ មុន្នី​វណ្ណ ដែលជា​អ្នក​អ្នកប្រើប្រាស់​ផលិតផល GAMBOL ពិតប្រាកដ​ម្នាក់​ដែរនោះ ក៏បាន​កោតសរសើរ​ពី​គុណភាព​ស្បែកជើង​នេះដែរ ថា​ពិតជា​ស្រួល​ពាក់ ស្រាល ទន់ និង​ជាប់​បានយូរ​ពិតមែន​។ ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖  
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Gambol
© រក្សាសិទ្ធិដោយ thmeythmey.com