អត្ថបទពាណិជ្ជកម្ម
មីគោក​សាច់ជ្រូក​បែប​ហុងកុង រសជាតិ​ថ្មី​! ធានាថា​ឆ្ងាញ់ ប្លែក​មាត់ ពី​ផាក​កាហ្វេ​
01, Oct 2020 , 2:48 pm        
រូបភាព
​អាហារ គឺជា​រឿង​សំខាន់​មួយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ របស់​យើងទាំងអស់គ្នា ប៉ុន្តែ​ការ​ពិសា​អាហារ​ដែល​ឆ្ងាញ់ និង​ល្អ​ចំពោះ​សុខភាព គឺជា​រឿង​ដែល​រឹតតែ​សំខាន់​។ លោកអ្នក​ពិតជា​នឹកឃើញ​មុនគេ​ដល់​ផាក​កាហ្វេ​តែម្តង ដែលជា​ភោជនីយដ្ឋាន​គំរូ និង​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ជា​ភោជនីយដ្ឋាន​បម្រើ​ជូន​អាហារ កាហ្វេ ភេសជ្ជៈ សុខភាព​។
 
​ដើម្បី​បំពេញតម្រូវការ​អតិថិជន ដែល​បាន​គាំទ្រ​ផាក​កាហ្វេ ជា​ហូរហែ​មក​នោះ ផាក​កាហ្វេ​តែងតែ ចេញ​នូវមុខ​អាហារ​ថ្មី​ជាប្រចាំ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប្លែក​មាត់ ពីមួយ​មុខ​ទៅមួយ​មុខ​។ សម្រាប់​ខែ​ថ្មី​នេះ ផាក កាហ្វេ សូម​ណែនាំ​អាហារ​ថ្មី រសជាតិ​ថ្មី ឆ្ងាញ់​ប្លែក​មាត់​មួយ​មុខ​ទៀត គឺ មីគោក​សាច់ជ្រូក​បែប​ហុងកុង ដែល​ធានាថា​អិត​ថិ​ជន ចូលចិត្ត​រសជាតិ​អាហារ​មួយ​នេះ​។ អតិថិជន ក៏​អាច​ជ្រើសរើស នូវ​ប្រភេទ​សរសៃ​មី ឬ​គុយទាវ តាម​ចំណូលចិត្ត​ផងដែរ​។ 
 


​មីគោក​សាច់ជ្រូក​បែប​ហុងកុង ត្រូវបាន​ដាក់លក់​នៅ​គ្រប់​សាខា ផាក កាហ្វេ លើកលែង​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ផ្តល់ជូន​ស៊ុប​គាវ ក្តៅៗ ដោយ​ឥតគិតថ្លៃ ក្នុងតម្លៃ​ត្រឹមតែ ៣.៩៩ ដុល្លារ (​តម្លៃ​មិន​រួមបញ្ចូល​ពន្ធអាករ ១០%)​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត​អតិថិជន​នឹង​កាន់តែ​ចំណេញ​ថែមទៀត ដោយ​គ្រាន់តែ​បន្ថែម​ត្រឹមតែ ២.៧៥ ដុល្លារ ទៀត នោះ​នឹង​ទទួលបាន នូវ​កាហ្វេ​ភ្នំពេញ​កែវ​តូច​១​កែវ រួមទាំង​ស្លាបមាន់​បំពង​ក្តៅ​ស្រួយ​១​ចាន មាន​៣​ដុំ​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា ដោយ​អតិថិជន​អាច​ជ្រើសរើស​បាន​មានដូចជា​៖ ស្លាបមាន់​បំពង​រសជាតិ​ដើម ឬ ហឹរ ឬ តឺ​រី​យ៉ា​គី​បែប​ជប៉ុន​។ 
 
​អតិថិជន អាច​ស្វែងរក​នូវ​អាហារ​ថ្មី​៖ មីគោក​សាច់ជ្រូក​បែប​ហុងកុង  នៅ​ផាក កាហ្វេ គ្រប់​សាខា​ទាំងអស់ លើកលែងតែ ផាក កាហ្វេ ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។ 


 
​សម្រាប់​ទីតាំង​គ្រប់​សាខា សូម​ចុច​តំណ​ភ្ជាប់​នេះ​៖ bit.ly/ParkCafeStores  ។ 
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង របស់ ផាក កាហ្វេ សូម​ខ​ល​មក​លេខ ០២៣ ៩៩០ ៩៩០  ។ អតិថិជន​ក៏​អាច​កុម្ម៉ង់ តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន ដូចជា​៖ Foodpanda, E-gets, Muuve, និង Nham24៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com