ជាតិ
​លោក សៀន សុ​វណ្ណា ធ្លាក់​ពី​ផ្កាយ​៣​ទៅ​ផ្កាយ​១​វិញ នា​៣​ខែក្រោយ​អស់តំណែង​ពី​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​
01, Oct 2020 , 7:29 pm        
រូបភាព
លោក សៀន សុវណ្ណា (រូបពីទំព័រហ្វេស ស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន)
លោក សៀន សុវណ្ណា (រូបពីទំព័រហ្វេស ស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន)
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣០​ខែកញ្ញា បាន​ត្រាសបង្គាប់​បន្ថយ​ឋានន្តរស័ក្តិ​លោក សៀន សុ​វណ្ណា ចំនួន​២​ថ្នាក់ ពោលគឺ​ពី​ឧ​ត្ត​សេនីយ៍​ឯក (​ផ្កាយ​៣) ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) វិញ​។

 
​សារព័ត៌មាន​ថ្មីៗ មិន​ទទួលបាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​មូលដ្ឋាន​នៃ​ការបន្ថយ​ឋានន្តរស័ក្តិ លោក សៀន សុ​វណ្ណា​នោះឡើយ ប៉ុន្តែ​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ ក៏​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង កាលពី​ខែកក្កដា ឆ្នាំ​២០២០ កន្លងមក​ដែរ​។​
 
​ទាក់ទង​មូលហេតុ​នៃ​ការបញ្ចប់​តំណែង​របស់លោក សៀន សុ​វណ្ណា កាលពី​៣​ខែ​មុន លោក ធឹ​ម សុ​ផា អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជាការ​សម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​អង្គភាព ក្រោយ​មាន​ករណី​មិន​ប្រក្រតី​ជាច្រើន ដូចជា​ការប្រើ​ពាក្យ​ញុ​ញ​ង់​បំបែកបំបាក់​មន្ត្រី​ក្នុង និង​ក្រៅ​អង្គភាព បញ្ហា​សីលធម៌ រួមទាំង​បណ្តឹង​ពី​មន្ត្រី​ថ្នាក់មូលដ្ឋាន​៕
 

Tag:
 ឋានន្តរស័ក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com