ជាតិ
ភាជន៍​ទាំង​២៨៤ ដែល​រឹបអូស​ពី​ជនជាតិ​វៀតណាម មាន​អាយុ​ចន្លោះ​ពីស​.​វ​.​ទី​១៥​ដល់​១៧​នៃ​គ​.​ស​.
01, Oct 2020 , 4:01 pm        
រូបភាព
រូប​ពី​ហ្វេសប៊ុកក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
រូប​ពី​ហ្វេសប៊ុកក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
​ភ្នំពេញ​៖ ក្រោយពី​បាន​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា ភាជន៍​ទាំង​២៨៤ ដែល​រឹបអូស​ពី​ជនជាតិ​វៀតណាម​នោះ គឺជា​ភាជន៍​បុរាណ មាន​អាយុកាល​ក្នុង​ចន្លោះ​ពីស​.​វ​.​ទី​១៥ ដល់​១៧​នៃ​គ​.​ស​.​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាល​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ វាយតម្លៃ កុលាលភាជន៍​ទាំង​២៨៤ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រឹបអូស បាន​ពី​ជនជាតិ​វៀតណាម ឈ្មោះ ឡេ វាន់​ហួន​។​
 
​តាម​សេចក្ដីសម្រេច​របស់​ព្រះរាជអាជ្ញារង និង​លោក ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បានប្រគល់​កុលាលភាជន៍​ទាំង​២៨៤​នោះ ជូន​មន្ទីរ​វប្បធម៌​ខេត្ត យកទៅ​រក្សា​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ​។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ឡេ វាន់​ហួន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕
 
 

Tag:
 វប្បធម៌​
  ភាជន៍​
 ​កុលាលភាជន៍​
 ​វប្បធម៌​
 ​សិល្បៈ​
 ​បុរាណ​
 ​វត្ថុ​បុរាណ​
 
© រក្សាសិទ្ធិដោយ thmeythmey.com