កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Ronaldo ប៉ះគ្នា​ជាថ្មី​នៅ UCL ឯ Man Utd ជួប PSG
02, Oct 2020 , 9:34 am        
រូបភាព
Lionel Messi និង Cristiano Ronaldo នឹង​ត្រូវធ្វើ​ព្យុះភ្លៀង​ជាមួយគ្នា​ក្នុង​ពានរង្វាន់ UEFA Champions League ជាថ្មី​នៅ​រដូវ​កាល ២០២០-២១ នេះ បន្ទាប់ពី Barcelona និង Juventus បាន​ចាប់ឆ្នោត​នៅ​ពូ​ល G ជាមួយគ្នា​។​



​នា​ការចាប់​ឆ្នោត​រើស​ពូ​ល​ការប្រកួត UEFA Champions League រដូវ​កាល​ថ្មី ២០២០-២១ ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១ ខែតុលា ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona និង​ក្រុម​យក្ស​អ៊ីតាលី Juventus ស្ថិតក្នុង​ពូ​ល G ជាមួយគ្នា រួមជាមួយ Dynamo Kiev (​អ៊ុយ​ក្រែ​ន​) និង Ferencvaros (​ហុង​គ្រី​)​។​
 
Bayern Munich ម្ចាស់​ជើងឯក​រដូវ​កាល​មុន​ស្ថិតក្នុង​ពូ​ល A ត្រូវ​តតាំង​ជាមួយ Atletico Madrid (​អេ​ស្ប៉ា​ញ​), Salzburg (​អូទ្រីស​) និង Lokomotiv Moskva (​រុស្ស៊ី​)​។​
 
Paris Saint-Germain ក្រុម​រងជើង​ឯក ស្ថិតក្នុង​ពូ​ល H ជាមួយ Manchester United (​អង់គ្លេស​), RB Leipzig (​អាល្លឺម៉ង់​)​និង Istanbul Basaksehir (​តួ​ក​គី​)​។ ខណៈ Liverpool ត្រូវ​ប្រជែង​ជាមួយ​ក្រុម Ajax (​ហូ​ឡង់​), Atalanta (​អ៊ីតាលី​) និង Midtjylland (​ដា​ណឺ​ម៉ាក​) ក្នុង​ពូ​ល D​។​


 
Real Madrid ម្ចាស់​ពាន​កំពូល​អឺរ៉ុប​ច្រើនជាងគេ ស្ថិតនៅក្នុង​ពូ​ល B ជាមួយ Shakhtar Donetsk (​អ៊ុយ​ក្រែ​ន​), Inter Milan (​អ៊ីតាលី​) និង Borussia Monchengladbach (​អាល្លឺម៉ង់​)​។ Sevilla ដែលជា​ម្ចាស់​ជើងឯក Europa League រដូវ​កាល​មុន ត្រូវ​ប៉ះ Chelsea (​អង់គ្លេស​) Krasnodar (​រុស្ស៊ី​) និង Rennes (​បារាំង​) ក្នុង​ពូ​ល E ។​
 
​ពូ​ល C រួមមាន Manchester City (​អង់គ្លេស​), Porto (​ព័រ​ទុយ​ហ្គា​ល់​), Olympiacos (​ក្រិ​ក​) និង Marseille (​បារាំង​)​។ រីឯ Zenit (​រុស្ស៊ី​), Borussia Dortmund (​អាល្លឺម៉ង់​) និង Lazio (​អ៊ីតាលី​)​ចូលរួម​ជាមួយ Club Brugge (​បែលហ្ស៊ិក​) ក្នុង​ពូ​ល F​។​
 
​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ​ខណៈ​ជំនួប​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ Ataturk Olympic ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​នា​ថ្ងៃទី​២៩ ខែឧសភា​ឆ្នាំ ២០២១៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com