អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo សហការ​ជាមួយ National Geographic ប្រកាស​ការប្រកួត​ថតរូប​តាម​ទូរស័ព្ទ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម បង្កើត​នូវ​មាតិកា​ប្រព័ន្ធ​អេកូឡូស៊ី
02, Oct 2020 , 11:53 am        
រូបភាព
​ក្រុមហ៊ុន​បច្ចេកវិទ្យា  Vivo នៅថ្ងៃនេះ បានប្រកាស​បង្ហាញ​នូវ​ព្រឹត្តិការណ៍ «VISION+» ដែលជា​គំនិត​ផ្តួចផ្តើម​ជាស​កល ក្នុងការ​បង្កើត​នូវ​ប្រព័ន្ធ​មាតិកា​អេកូឡូស៊ី​មួយ ជាមួយនឹង​ការបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត រយៈពេល​វែង នៅក្នុង​ការពង្រឹង​ទៅលើ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ ក្នុងនាម​ជា​អ្នកដឹកនាំ នៅក្នុង​បច្ចេកវិទ្យា​ថតរូប​ភាព​តាម​ទូរ​សព្ទ​។ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី VISION+ ecosystem នេះ គឺមាន​ការបង្កើតឡើង​នូវ​ពានរង្វាន់  vivo VISION+ Mobile Photography Awards ដែលមាន​ការសហការ​រួមគ្នា ជាមួយនឹង National Geographic ជាមួយនឹង vivo VISION+ Mobile Photography Academy, vivo VISION+ Master Class, vivo VISION+ Youth Program និង vivo VISION+ Photographers Federation ។​
 
​សម្រាប់​មជ្ឈមណ្ឌល vivo VISION+ គឺជា​មូលដ្ឋាន​ស្នូល ដែល​នឹង​បង្កើត​នូវ​ប្រព័ន្ធ​មាតិកា​អេកូឡូស៊ី​នេះ​តាមរយៈ​ការផ្តួចផ្តើម​ជាច្រើន ដែល​ក្នុងនោះ គឺ​ផ្តោតទៅលើ​មាតិកា​ថ្មីៗ ការអប់រំ និង​ការផ្លាស់ប្តូរ​ទៅលើ​ផ្នែក​វប្បធម៌​ផងដែរ​។ យុទ្ធសាស្ត្រ​របស់​ភាពជា​អ្នកដឹកនាំ នៃ​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo នេះ គឺមាន​ការពាក់ព័ន្ធ​ទៅនឹង​ការថត​រូបភាព ចេញពី​ស្មា​ត​ហ្វូ​ន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​វប្បធម៌​និង​ការ​រស់នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។​
 
​លោក Michael Chang អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo បានលើកឡើង​នៅក្នុង​ព្រឹត្តិការណ៍ vivo VISION+ នា​សារមន្ទីរ Enjoy Art Museum នៅ​ទីក្រុង​ប៉េកាំង ថា ការបង្កើតឡើង​នៃ  vivo VISION+ នេះ គឺជា​ការផ្តោត​ទៅលើ​បច្ចេកវិទ្យា​ជា​ច្រើ នៃ​ការថត​រូបភាព​តាមរយៈ​ស្មា​ត​ហ្វូ​ន និង​វប្បធម៌​ថែមទៀត​។ លោក Michael Chang បន្ថែមថា​៖«​យើង​គឺមាន​ការជំរុញ​ទឹកចិត្ត ក្នុងការ​ផ្តល់​ឲ្យ​មនុស្ស​ជាច្រើន​នូវ​Tools ជាច្រើន​ក្នុងការ​ចាប់យក និង​ឱកាស​ជាច្រើន​ទៀត ក្នុងការ​បង្ហាញ​អំពី​អ្វីដែល​កើតឡើង នៅក្នុង​ជីវិត​របស់​ពួកគេ​។ យើង​មាន​ក្តីសង្ឃឹម ក្នុងការ​សហការ​ជាមួយនឹង​អ្នកបង្កើត​នូវ​មាតិកា​ជាច្រើន​ទៀត ក្នុងការ​បង្ហាញ​អំពី​វប្បធម៌​នៃ​ម៉ាក​យីហោ របស់​យើង​ផងដែរ​។ ការផ្តួចផ្តើម​នេះ គឺជា​ឱកាស​មួយ ក្នុងការ​បង្រៀន​អ្នកប្រើប្រាស់​ជាច្រើន ទៅលើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់​យើង និង​ការបង្ហាញ​អំពី​ភាព​អស្ចារ្យ ដែល​យើង​បាន​រកឃើញ​ផងដែរ​»​។​
 
​សូមបញ្ជាក់ថា លោក Tang Qingliang នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក Imaging Product លោក Li Zhuo អគ្គនាយក​ប្រតិបត្តិ​ផ្នែក Digital Imaging Product និង​លោក An Yiran អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក Digital Imaging Product ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo ក៏​ប្រកាស​អំពី​ការសហការ ជាមួយនឹង National Geographic និង​ការប្រកាស​នូវ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​តាម​ទូរស័ព្ទ​ផងដែរ គឺ​ពានរង្វាន់ vivo VISION+ Mobile Photography Awards ។ អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជា​សកល អាច​បង្ហាញ​អំពី​ជំនាញ​នៃ​ការថត​រូបភាព​របស់​ពួកគេ ហើយ​អ្នក​ដែល​ជំនាញ អាចដាក់​ពាក្យ​សម្រាប់​ប្រកួត ដណ្តើមពាន​រង្វាន់​រូប​ភាព​អន្តរជាតិ​នេះ​ផងដែរ​។ សម្រាប់​ការប្រកួត​នេះ នឹង​ចុះផ្សាយ​នៅលើ​វេ​ប​សាយ​ផ្លូវការ ហើយ​វា​ក៏មាន​ការចូលរួម ពី​អ្នក​ថតរូប​ភាពជា​ច្រើន​ទៀត ដូចជា​លោក Steve McCurry និង Michael Halsband ផងដែរ​។ 


 
​លោកស្រី Wang Yan ប្រធាន​ផ្នែក National Geographic Branded Content and Partnership បាន​មានប្រសាសន៍ នៅក្នុង​ព្រឹត្តិការណ៍​នេះ​ថា​៖«​នៅក្នុងនាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នោះ National Geographic នេះ គឺ​តែងតែ​ផ្តល់នូវ​មាតិកា​ល្អៗ​។ ក្រុមហ៊ុន Vivo ចែករំលែក​នូវ​គុណ​តម្លៃ​នេះ ហើយក៏​ជា​ដៃគូ​សហការ​របស់​យើង ជាច្រើន​ឆ្នាំ​ផងដែរ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នៅ​ដើមឆ្នាំ ២០១៤ ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​សហការគ្នា​ក្នុងការ​ផ្សព្វផ្សាយ​អំពី​ការថត​រូបភាព តាម​ទូរស័ព្ទដៃ​។ កិច្ចសហការ​នេះ នឹងធ្វើ​ឲ្យ​ចក្ខុវិស័យ​នៃ​ក្រុមហ៊ុន​របស់​ពួកគេ ទៅ​កាន់តែ​ឆ្ងាយ​ថែមទៀត​។​
 
vivo VISION+ Mobile Photography Academy គឺជា​ស្ថាប័ន​ដែល​ផ្តួចផ្តើម ទៅលើ​ការអប់រំ​ផ្នែក​ថតរូប​ភាព ការផ្តល់​នូវ​សិល្បៈ និង​វប្បធម៌​ថែមទៀត​។ នៅក្នុង​ស្ថាប័ន​នេះ អ្នក​ដែល​ចូលចិត្ត​ការថតរូប អាច​រៀន និង​ស្វែងយល់ ពី​ការបង្កើត​នូវ​រូបភាព​ដ៏​អស្ចារ្យ​ថែមទៀត​។ សម្រាប់ vivo VISION+ Mobile Photography Academy​នេះ នឹង​អ​ញ្ចើ​ញ​នូវ​អ្នកជំនាញ​ជាច្រើន ដើម្បី​បង្រៀន​អំពី​ការថត​រូបភាព កាន់តែ​អស្ចារ្យ និង​ស្រស់ស្អាត​បំផុត​។ លោក Xiao Quan ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ VISION+  ក៏​ជា​បេក្ខជន​ម្នាក់ ដែល​នឹងចូលរួម​នៅក្នុង​កម្មវិធី​នេះដែរ​។ ក្រុមហ៊ុន Vivo នឹង​បង្កើត​ថ្នាក់ VISION+ Master Class ដែល​ផ្តល់នូវ​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ សម្រាប់​អ្នក​ថតរូប​ភាព និង​អ្នកប្រើប្រាស់​ថែមទៀត​។ ក្រុមហ៊ុន Vivo ក៏​នឹង​ប្រកាស​បង្ហាញ នូវ​កម្មវិធី VISION+ Youth Program ដើម្បី​ជំរុញ​យុវជន​ឲ្យ​ថត​រូបភាព​នៅក្នុង​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​របស់​ពួកគេ​ផងដែរ​។​
 
​សម្រាប់​មូលដ្ឋានគ្រឹះ​ស្នូល របស់ “VISION+ Photographers Federation” គឺជា JOY IMAGE ដែលមាន​ការផ្តោត ទៅលើ​ការថត​រូបភាព​ដ៏​ល្អឥតខ្ចោះ នៅ​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន Vivo ក៏មាន​កិច្ចសហការ​ជាមួយនឹង​អ្នកបង្កើត​ជាច្រើន​ទៀត ក្នុងការ​បង្ហាញ​អំពី​ភាព​គ្មាន​ដែន​កំណត់ ក្នុង​ការថត​រូបភាព​ជាស​កល​។ ក្រុមហ៊ុន Vivo បាន​ផ្តោតទៅលើ​បច្ចេកវិទ្យា cutting-edge ជាច្រើន​របស់​ក្រុមហ៊ុន Vivo ដែលមាន​ការប្រើប្រាស់ នៅលើ​ស្មា​ត​ហ្វូ​ន vivo NEX ឬ​ការធ្វើ​បដិវត្តន៍​ទៅលើ​ប្រព័ន្ធ Gimbal Camera System នៅលើ​ស្មា​ត​ហ្វូ​ន vivo X50 series និង​ប្រើប្រាស់​នូវ​សេន​ស័​រ 50MP GN1 sensor ផងដែរ​។ 
 
​នៅក្នុង​ពេលអនាគត ក្រុមហ៊ុន Vivo អាច​នឹង​ពង្រឹង​ទៅលើ​ការថត​រូបភាព កាន់តែ​ស្រស់ស្អាត នៅក្នុង​ប្រភេទ​ក្រុម​ផ្សេងៗ​គ្នា ដូចជា​ការថត​រូបភាព​ពេលយប់ រូបភាព​ឌីជីថល រូបភាព​កីឡា ការថត​រូបភាព telephoto lens ការថត​វីដេអូ និង​មុខងារ​ថតរូប​ភាពជា​ច្រើន​ទៀត​។ ក្រុមហ៊ុន Vivo ក៏​នឹង​បន្ត ការច្នៃប្រឌិត​ជាច្រើន​ទៀត​ដែរ នៅក្នុង​ការពង្រឹង​ទៅលើ​សមត្ថភាព នៃ​ការថតរូប​ជា​លក្ខណៈ​សកល​នោះ​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​នេះ លោក Li Zhuo ប្រធាន​ផ្នែក Digital Imaging Product របស់​ក្រុមហ៊ុន Vivo និយាយថា សម្រាប់​សេន​ស័​រ​ថ្មី​នេះ ដំណើរការ​ជាមួយនឹង RGBW matrix និង CFA filter ។ វា​ក៏មាន​ការដោះស្រាយ បញ្ហា​នៅក្នុង​បច្ចេកវិទ្យា RYYB technology ដែលមាន​ការពង្រឹង​ទៅលើ​ប្រព័ន្ធ​កាមេរ៉ា​ផងដែរ​។ ជាមួយនឹង Tools ទាំងអស់នោះ គ្រប់គ្នា អាច​ថតរូប​ភាព​បាន​ស្រស់ស្អាត ជាមួយនឹង​បទពិសោធន៍ ដ៏​ល្អឥតខ្ចោះ​ថែមទៀត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com