កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup វគ្គ៨ក្រុម៖ Arsenal ប៉ះ Man City ឯ Man Utd ជួប Everton…
02, Oct 2020 , 6:48 pm        
រូបភាព
Mikel Arteta នឹងត្រូវដឹកនាំក្រុម Arsenal តតាំងជាមួយអតីតមេខ្លួនលោក Pep Guardiola អ្នកចាត់ការ Manchester City ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គ ៨ ក្រុមចុងក្រោយ។ Manchester United ត្រូវធ្វើដំណើរទៅជួប Everton, Stoke City ស្វាគមន៍ Spurs និង Newcastle United ប៉ះ Brenford។


Arteta អ្នកចាត់ការទូទៅក្រុមរហស្សនាមកាំភ្លើងធំបានចំណាយពេល ៣ រដូវកាលក្នុងការធ្វើជាជំនួយការលោក Guardiola ក្នុងក្រុមមេឃខៀវ មុនចាកចេញកាលពីខែធ្នូ ឆ្នាំ២០១៩។
 
ចាប់តាំងពីបែកគ្នាធ្វើការរៀងខ្លួនមកក្រុមទាំងពីរបានជួបគ្នា ២ លើកមកហើយ ដោយ Arsenal បានយកឈ្នះ Man City ទាំងពីរលើក ក្នុងនោះឈ្នះ ៣-០ ក្របខណ្ឌ Premier League និងឈ្នះ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រដូវកាលមុន។
 
មុនឡើងដល់វគ្គនេះ Arsenal បានទម្លាក់ Liverpool ដោយបាល់ប៉េណាល់ទី ៤-៣ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ខណៈ Man City បានបំបាក់ Burnley ៣-០។ ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ EFL Cup រដូវកាល ២០២០-២១ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា៕
 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com