អត្ថបទពាណិជ្ជកម្ម
ស្ត្រី​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រង្វាន់​៥​លាន​រៀល ពី​ភេសជ្ជៈ WURKZ រួច​ថ្លៃ​ជី​ធ្វើស្រែ​មួយ​រដូវ
03, Oct 2020 , 2:17 pm        
រូបភាព
​លោកស្រី សុខ ណ​យ វ័យ​៤១​ឆ្នាំ បច្ចុប្បន្ន​ជា​កម្មករសំណង់​ស្នាក់នៅ​ម្តុំ​ជ្រោយចង្វារ បានគាស់​ឈ្នះ​ទឹកប្រាក់​៥​លាន​រៀល ពី​ភេសជ្ជៈ​វើក (WURKZ) កាលពី​ព្រលប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ការជួយ​ត្រេកអរ​ពី​អ្នក​ជុំវិញ​។
 
​ដំណើររឿង​នៃ​ការ​ឈ្នះ​របស់​លោកស្រី ពិតជា​មានការ​ចាប់អារម្មណ៍​ប្លែក​។ លោកស្រី និយាយថា​៖«​គិត​ទៅ​ថ្ងៃ​ឈ្នះ​នោះ ខ្ញុំ ផឹក​តែ​១​កំប៉ុង​ទេ ដែល​កំប៉ុង​នោះ​គឺជា​កំប៉ុង​សល់​ចុងក្រោយ​ក្នុង​ធុង​ទឹកកក ដែល​គេ​លក់​នៅក្នុង​ការដ្ឋាន​។ ជាទូទៅ​កម្មករ​ដូច​ខ្ញុំ​អី​គឺ​ផឹក​វើក​ច្រើន​កំប៉ុង​ណាស់​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ចៃដន្យ​អី​ថ្ងៃនោះ ខ្ញុំ រវល់​អត់​បាន​ផឹក​ពី​ព្រឹក ទើប​ផឹក​ល្ងាច ដោយសារ​អស់កម្លាំង​ពេក ហើយក៏​បានឈ្នះ​៥​លាន​រៀល​តែម្តង​»​។ 
 
​លោកស្រី សុខ ណ​យ ដែល​មកពី​ស្រុក​មេសាង ខេត្តព្រៃវែង ប្រាប់ថា លោកស្រី នឹង​យក​ទឹកប្រាក់​សំណាង​នេះ​ទៅ​ចាត់ចែង​ទិញ​ជី​ស្តុក​ទុក​សម្រាប់​ធ្វើស្រែ​នៅឯ​ស្រុក និង​បាន​ខ្លះ​យកទៅ​សម្រួល​ជីវភាព ខណៈ​ប្រាក់ខែ ដែល​ត្រូវ​បើក​ខែ​នេះ មានការ​យឺតយ៉ាវ​បន្តិច​។ 


 
​ក្នុង​សប្តាហ៍​នេះ អ្នកឈ្នះ​រង្វាន់​៥​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក មាន​ដល់​ទៅ​២៧​នាក់ មកពី​រាជធានី​ភ្នំពេញ រួមទាំង​មកពី​បណ្តា​ខេត្ត​ផ្សេងៗ គឺ កំពត ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ ព្រៃវែង សៀមរាប កណ្តាល ពោធិ៍សាត់ និង បាត់ដំបង​។ 
 
​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក សូម​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​សុទ្ធ​៥០​លាន​រៀល ៥​លាន​រៀល ១​លាន​រៀល ១០​ម៉ឺន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង រង្វាន់​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​រាប់លាន​កំប៉ុង​ទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com