អត្ថបទពាណិជ្ជកម្ម
ហាង​តែ​គជ់​ដ៏​ល្បី​ពី​តៃវ៉ាន់ គ្រាន់តែ​មកដល់​កម្ពុជា ក៏មាន​មហិច្ឆតា​ពង្រីក​ទីផ្សារ​ភ្លាម​
04, Oct 2020 , 4:19 pm        
រូបភាព
​ហាង​តែ​គជ់​ល្បីឈ្មោះ​មួយ​មកពី​កោះ​តៃវ៉ាន់ ដែលមាន​យីហោ One Zo (​វ័ន ហ្សូ​) បានចាប់ផ្ដើម​ដំណើរការ​ទីតាំង​ទី​១​របស់ខ្លួន​នៅ​កម្ពុជា តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ ហើយ​គ្រាន់តែ​ចាប់ផ្ដើម​បើក​ដំណើរការ​នៅ​កម្ពុជា​ភ្លាម ម្ចាស់​អាជីវ​កម្មនេះ បានប្រកាសថា នឹង​ស្វែងរក​ទីតាំង​ដើម្បី​បើក​ដំណើរ​បន្តបន្ទាប់​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែមាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ 





​ហាង​តែ​គជ់ One Zo នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២ ខែតុលា ២០២០​។ លោក ខេ​វិ​ន នាយក​គ្រប់គ្រង​ហាង​តែ​គជ់ One Zo ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ថា ហាង​តែ​គជ់ One Zo ជា​ហាង​ដែល​បង្កើតឡើង​នៅ​តៃវ៉ាន់ តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​អាជីវ​កម្មនេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រជាជន​ទាំង​នៅ​តៃវ៉ាន់​ផ្ទាល់​និង​នៅ​អន្តរជាតិ​។ 


 
​លោក បន្តថា រហូតមកដល់​ពេលនេះ One Zo បាន​ពង្រីក​ទៅដល់​ប្រទេស​ជាច្រើន​រួមមាន​សហរដ្ឋអាមេរិក ហ្វីលីពីន វៀតណាម ថៃ សិង្ហ​បុរី ម៉ាឡេស៊ី កាណាដា អាល្លឺម៉ង់ នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង ប្រទេស​ជាច្រើន​ទៀត ហើយ​ហាង​តែ​គជ់ One Zo ក៏បាន​មើល​ពី​សក្ដានុពល​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ទើប​ខ្លួន​សម្រេច​បើក​ដំណើរការ និង​មានបំណង​បើក​បន្តបន្ទាប់​នៅពេល​អនាគត​។ 






 
​សម្រាប់​ប្រទេស​កម្ពុជា លោក មើលឃើញថា គឺ​នៅមាន​សក្ដានុពល​ខ្ពស់​ក្នុង​ការពង្រីក​ទីផ្សារ ហើយ​ទីតាំង​ដំបូង​នេះ គឺជា​ទីតាំង​ដែល​ល្អ​បំផុត ដោយសារតែ​វា​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ទីប្រជុំ​សិស្ស​និស្សិត និង​អាជីវករ ដោយ​ក្នុង​ហាង​មាន​កន្លែង​សម្រាប់​សិស្ស​និស្សិត​អង្គុយ​សិក្សា ក៏ដូចជា​អ្នកធ្វើការ អាចមក​ធ្វើការ​នៅក្នុង​ហាង​ក៏បាន​ដែរ​។ លោក បន្ថែមថា អ្វីដែល​សំខាន់​សម្រាប់​ហាង​តែ​គជ់ One Zo គឺ​ធ្វើ​ដោយ​ដៃ​ពិតៗ នៅក្នុង​ហាង​ដោយផ្ទាល់ ហើយ​វា​ក៏​អាចជា​ភេសជ្ជៈ​ជំនួយ​សុខភាព​ដល់​អ្នកទទួល​ទាន​ផងដែរ​។​




 
​លោក មានប្រសាសន៍​ទៀតថា វត្តមាន​របស់​ហាង​តែ​គជ់ One Zo នៅ​កម្ពុជា និង​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើត​ហាង​សម្បូរបែប មាន​ម៉ាក​យីហោ​ក្នុងប្រទេស​ដើម្បី​បម្រើសេវា​ជូន​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏ដូចជា​ប្រជាជន​កម្ពុជា​ផ្ទាល់​តែម្ដង​។ ក្រៅពីនេះ​ក៏បាន​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​បុគ្គលិក​បម្រើការ​នៅក្នុង​ហាង ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ការផ្ដល់​ជំនាញ​ដល់​បុគ្គលិក​ក្នុង​ហាង​ទៀតផង​។ 
 
​ជាការ​កត់សម្គាល់ បើទោះបីជា​កម្ពុជា និង​ពិភពលោក​ជួប​វិបត្តិ​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ក្ដី តែ​សកម្មភាព​វិនិយោគ​និង​អាជីវកម្ម​នានា​និង​ថ្មីៗ​ពី​បរទេស​នោះ នៅតែ​បន្ត​ចូលមក​កម្ពុជា លើ​វិស័យ​ជាច្រើន​។ ដោយឡែក​វិស័យ​ភេសជ្ជៈ​ក្នុងប្រទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក៏​ឃើញថា​មាន​ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ចាប់ផ្ដើម​ចូលមក​បើក​អាជីវកម្ម​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ម៉ាក​យីហោ​អន្តរជាតិ​កាន់តែច្រើន​៕
  



















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com