អន្តរជាតិ
សណ្ឋាគារ «Le Palais» នៅ​ថៃ សុំទោស​ចំពោះ​តុបតែងរ​ចនាប​ទ្ម​អង្គរវត្ត​, ក្រសួង​វប្បធម៌​កំពុង​សិក្សា​បញ្ហា​នេះ​
05, Oct 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សណ្ឋាគារ Le Palais នៅ​ប្រទេស​ថៃ ដែល​បាន​យក​រចនាបថ​ប្រាសាទខ្មែរ ជាពិសេស​ប្រាសាទអង្គរវត្ត តុបតែង​លម្អ​នៅ​សណ្ឋាគារ​នោះ បាន​សុំ​អភ័យទោស ក្រោយ​មានប្រតិកម្ម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សណ្ឋាគារ Le Palais​។​


​សណ្ឋាគារ​Le Palais នៅលើ​កោះ Phangan ប្រទេស​ថៃ ដែលមាន​ស្ថាបនិក​ជា​ជនជាតិខ្មែរ  បាន​សុំទោស​ចំពោះ​កំហុស និង​បញ្ជាក់ថា​ខ្លួន​គ្មាន​ចេតនា​បំពាន​លើ​ប្រាសាទ និង​វប្បធម៌​របស់​កម្ពុជា​ឡើយ​។ 
 
​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សណ្ឋាគារ Le Palais បាន​រៀបរាប់​ដូច្នេះ​ថា​៖ « ពួកយើង​ដំណើរការ​សណ្ឋាគារ​នេះ ដោយ​ការកោតសរសើរ ចំពោះ​សិល្បៈ​ដ៏​អស្ចារ្យ​នេះ ។ សំណង់ និង​ការតុបតែង​នេះ កើតចេញពី​ស្នាដៃ និង​បេះដូង ដោយ​ក្រុមការងារ​កម្ពុជា ថៃ ។ ភាព​អស្ចារ្យ នៅតែ​ជា​របស់​អង្គរវត្ត មិនអាច​ប្រៀបផ្ទឹម​បានឡើយ​»​។ 
 
​លោក ឡុង ប៉ុណ្ណា​សិរីរ​ត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  បានឱ្យដឹងថា​ក្រសួង​វប្បធម៌ បាន​កំពុង​សិក្សា​ពី​បញ្ហា​នេះ​។ ដោយឡែក​ចំពោះ​ការ​មាន​ចំណាត់ការ​បែបណា ក្រសួង​មិនទាន់​បញ្ជាក់​នោះឡើយ​។ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​បាន​អះអាង​ដូច្នេះ​ថា​៖ »​រដ្ឋាភិបាល នៅតែ​ធ្វើ​លើ​គោលការណ៍​គតិ​យុទ្ធ​ជាតិ​-​អន្តរជាតិ ការចចារ និង​ការដែល​ត្រូវ​ជជែក​ផ្ដល់​ជា​មតិយោបល់ បើសិន​មាន​ចំណុច​វិជ្ជមាន​ណាមួយ​»​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ សណ្ឋាគារ Le Palais បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៤ ដោយ​ប្តី​ជនជាតិ​បារាំង និង​ប្រពន្ធ​ជនជាតិខ្មែរ បាន​ចូល​ភាគហ៊ុន​ជាមួយ​អ្នកវិនិយោគ​ថៃ ដើម្បី​កសាង​សណ្ឋាគារ ដែលមានរ​ចនាប​ទ្ម​បែប​ខ្មែរ​នេះ​ឡើង​។​
 
​ប្រធាន​សមាគម​ទេសច​រណ៍ នៅ Koh Phangan ប្រទេស​ថៃ លោក Vichai Khongmun យល់ឃើញថា ការកសាង​សណ្ឋាគារ ដោយ​យករ​ចនាប​ទ្ម​អង្គរវត្ត​នេះ គឺជា​រឿង​ល្អ​ទៅវិញ​ទេ សម្រាប់​កម្ពុជា​។ «​ខ្ញុំ​គិតថា (​រចនា​ប​ទ្ម​សណ្ឋាគារ​បែប​អង្គរវត្ត​)​នេះ វា​នឹង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ទីតាំង​ពិតប្រាកដ​ផ្ទាល់​តែម្ដង​» ។ នេះ​បើតាម​ប្រធាន​សមាគម​ទេសចរណ៍ លោក Vichai Khongmun ដែល​បាន​ស្រង់​សម្តី​ដោយ​បាងកក​ប៉ុស្តិ៍​៕
 
 

Tag:
 សណ្ឋាគារ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com