ពីនេះ ពីនោះ
សុខភាព
រន្ធ​ផ្ចិត​មាន​ក្លិន​មិនល្អ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
06, Oct 2020 , 6:59 pm        
រូបភាព
​បញ្ហា​រន្ធ​ផ្ចិត​មាន​ក្លិន​មិនល្អ​គួរ​ដោះស្រាយ​បែបណា​? មិន​ពិបាក​ឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រន្ធ​ផ្ចិត​ធុំក្លិន​មិនល្អ ៖

 
១. ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​សមុទ្រ ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ប្រើ​ដុំ​សំឡី​តូច​មួយ​ជ្រលក់​លាង​សម្អាត​រន្ធ​ផ្ចិត​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​។​
 
២. ម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda បន្តិច​ជាមួយ​ទឹក​ធម្មតា​ប៉ុន្មាន​ដំណក់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​ក្នុង​រន្ធ​ផ្ចិត​ដែលមាន​ក្លិន​មិនល្អ​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៣. ម្សៅពោត​
 
​បន្ទាប់ពី​ងូតទឹក​រួច ជូត​សម្អាត​រន្ធ​ផ្ចិត​ឱ្យ​ស្ងួត សឹម​លាប​ម្សៅពោត​ជាការ​ស្រេច​។​
 
៤. ប្រេងដូង​
 
​ប្រើ​ដុំ​សំឡី ឬ​សំឡី​ត្បារ​ត្រចៀក​លាបប្រេង​ដូង​បន្តិច​ក្នុង​រន្ធ​ផ្ចិត​ជាការ​ស្រេច​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ពី ២ ទៅ ៣ ដំណក់​ក្នុង​រន្ធ​ផ្ចិត​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com