ពីនេះ ពីនោះ
សុខភាព
ចេះ​ញ៊ាំ “​គ្រាប់​ផ្កាឈូករ័ត្ន​” ឬ​អត់​? ល្អ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ទាំងនេះ​បាន​ទៀត​
07, Oct 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​គ្រាប់​ផ្កាឈូករ័ត្ន ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​គ្រាបពូជ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​គ្រាប់​ផ្កាឈូករ័ត្ន​អាច​ផ្ដល់​ផល​ល្អៗ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​គ្រាប់​ផ្កាឈូករ័ត្ន ៖

 
១. ការពារ​ស​សៃ​ឈាម​បេះដូង​
 
​គ្រាប់​ផ្កាឈូករ័ត្ន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​និង​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ជា​លទ្ធផល​អ្នកនឹង​អាច​ចៀស​ផុតពី​បញ្ហា​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
២. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​គ្រាប់​ផ្កាឈូករ័ត្ន​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ polyunsaturated និង monounsaturated oleic acid ដែល​សុទ្ធ​តែមាន​ប្រសិទ្ធភាព​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដោយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​។​
 
៣. ពង្រឹង​សុខភាព​ឆ្អឹង សាច់ដុំ និង​ស​សៃ​ប្រសាទ​
 
​គ្រាប់ពូជ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​រាងកាយ​ក្នុង​ការផលិត​ថាមពល​និង​ពង្រឹង​សុខភាព​ឆ្អឹង​។ ការ​ទទួលទាន​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​ជួយ​រក្សា​សុខភាព​កោសិកា​ស​សៃ​ប្រសាទ​និង​សាច់ដុំ​ផងដែរ​។​
 
៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​នេះ​ក៏​ព្រោះតែ​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សេ​លេ​ញ៉ូ​ម​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។​
 
៥. រក្សា​សុខភាព​សន្លាក់​
 
​ក្រៅពី​គ្រាប់​ធញ្ញជាតិ​ហើយ​នោះ គ្រាប់ពូជ​ដូចជា​គ្រាប់​ផ្កាឈូករ័ត្ន​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​សម្រាប់​សុខភាព​សន្លាក់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com