ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
08, Oct 2020 , 6:59 am        
រូបភាព
​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​មិន​ពិបាក​នឹង​ទប់ស្កាត់ ឬ​បំបាត់​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម ៖

 
១. ចៀសវាង​ការលាង​សម្អាត​ច្រើនដង​ពេក​ក្នុង​មួយថ្ងៃ​
 
​ពិតណាស់​ការលាង​សម្អាត គឺ​ចាំបាច់​ដើម្បី​កម្ចាត់​ភាពកខ្វក់​ចេញពី​ស្បែក ប៉ុន្តែ​នៅពេល​អ្នក​លាង​សម្អាត​ច្រើ​ង​ដង​ពេក​ក្នុង​មួយថ្ងៃៗ​នោះ​ស្បែក​នឹងត្រូវ​ខូចខាត​ដោយ​បាត់បង់​របាំង​ការពារ​។ ជា​លទ្ធផល​ស្បែ​កមុខ​នឹង​ឆាប់​ប្រតិកម្ម​។​
 
២. ព្យាយាម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​
 
​ប្រសិនបើ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​បណ្ដាលមកពី​កត្តា​អាកាសធាតុ អ្នក​គួរ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដើម្បី​រក្សា​ភាព​ទន់​រលោង​គ្រប់ពេល​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ​ល្អ​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​។​
 
៣. ចៀសវាង​ងូតទឹក​ក្ដៅ​
 
​សីតុណ្ហភាព​ខ្ពស់​អាច​បណ្ដាលឱ្យ​ស្បែក​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​ជា​លទ្ធផល​នៃ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​។​
 
៤. ខាត់​ស្បែក​ថ្នមៗ​
 
​ការ​ខាត់​ស្បែក​គឺ​ចាំបាច់​ណាស់ដែរ​ដោយ​វិធី​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​ចេញពី​ផ្ទៃ​ខាងលើ​នៃ​ស្បែក ហើយ​អ្នកនឹង​ចៀសផុត​បញ្ហា​ស្បែក​ស្រអាប់ ស្ងួត និង​ងាយ​ប្រតិកម្ម​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ខាត់​ស្បែក​ខ្លាំងៗ​និង​ញឹកញាប់​ពេក​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com