ជាតិ
វីដេអូ
៨០០ ឆ្នាំក្រោយមក អាជ្ញាធរជាតិអប្សរាជួសជុលកំពែងក្រុងអង្គរធំ
× ក្នុងឆ្នាំ ១១៨១ នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ បានច្បាំងឈ្នះកងទ័ពចាម ហើយបានរៀបចំព្រះរាជពិធីរាជាភិសេកជាក្សត្រគ្រប់គ្រងអាណាចក្រខ្មែរ ព្រះអង្គបានរៀបចំរាជធានី យសោធរបុរៈ អង្គរធំឡើងវិញ ដោយបានសាងសង់ប្រាសាទបាយ័ននៅចំកណ្តាលផ្ទៃរាជធានី និងសង់កំពែង៤ជ្រុងស្មើព័ទ្ធជុំវិញ។ កំពែងក្រុងអង្គរធំមានប្រវែងសរុប១២គីឡូម៉ែត្រ ដោយសារតែ ជ្រុង ឬមុខនៃកំពែងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។
ជញ្ជាំងកំពែងមានកម្ពស់៧ម៉កន្លះ។ ផ្នែកខាងក្នុងនៃកំពែង មានលើកដីជាបង្អែក រហូតដល់កំពស់ស្មើនឹងកំពែង បង្កើតបានជាខ្នងកំពែង។ នៅលើខ្នងកំពែង ក៏ត្រូវបានរៀបជាថ្នល់ក្រវាត់ក្រុង ដែលមានទទឹងប្រហែល១០ម៉ បន្ទាប់មកគឺជាជម្រាលដីចុះក្រោមដែលមានចំងាយប្រមាណ១០០ម៉។ ជម្រាលនេះ ក៏ជាជន្ទល់ទប់កំពែងដែរ។
សំណង់បុរាណរបស់ដូនតាខ្មែរបានឈរបង្អួតកូនចៅជំនាន់ក្រោយរាប់រយពាន់ឆ្នាំយ៉ាងមោទនៈ។ ប៉ុន្តែ សង្គ្រាម ការបោះបង់ចោល ធម្មជាតិ បានធ្វើឱ្យប្រាសាទរាប់រយ រួមទាំងកំពែងក្រុងអង្គរធំនេះផង រលំ បាក់បែក ដួលដល់ដីដោយអន្លើ។ មានការដួលរលំកំពែងចំនួន២២កន្លែង ដោយបូករួមទាំងកាលដួលរលំចំនួន៤កន្លែងចុងក្រោយ នៅក្នុងឆ្នាំ២០១១ ដោយសារតែខ្យល់ព្យុះ។
Tag:
អង្គរធំ
កំពែង
បាយ័ន
អាជ្ញាធរជាតិ Apsara
© រក្សាសិទ្ធិដោយ thmeythmey.com