Olivier Giroud ខ្សែប្រយុទ្ធ Chelsea បានជំនួសតំណែង Michel Platini ក្នុងតួនាទីជាកីឡាករលំដាប់ទី២ ដែលស៊ុតគ្រាប់បាល់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិបារាំង។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ សម្រេចបាន២គ្រាប់ក្នុងជ័យជម្នះ ៧-១ នាជំនួបមិត្តភាពអន្តរជាតិនៅ Stade de France។
Giroud មានគ្រាប់បាល់បញ្ចូលទីសរុប៤២គ្រាប់ ពីការបង្ហាញខ្លួន១០០លើកឲ្យក្រុមមាន់គក បារាំង ដោយតាមពីក្រោយ Henry Thierry ចំនួន៩គ្រាប់។ Henry មាន៥១គ្រាប់ពីវត្តមាន១២៣លើក។
Michel Platini បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣ ដោយមាន៤១គ្រាប់។ រីឯកីឡាករផ្សេងទៀត ដែលកំពុងមានវត្តមានក្នុងក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps នោះ រួមមាន Antione Griezmann (៣២គ្រាប់), Kylian Mbappe (១៥គ្រាប់) និង Paul Pogba (១០គ្រាប់)។
លទ្ធផលជំនួបមិត្តភាពអន្តរជាតិ៖
-លុចសំបួរ ១ - ២ លិចតិញស្តាញ
-អូទ្រីស ២-១ ក្រិក
-អង់ដូរ៉ា ១-២ កាប់វែរ
-អាល្លឺម៉ង់ ៣-៣ តួកគី
-អ៊ីតាលី ៦-០ ម៉ុលដូវ៉ា
-ហូឡង់ ០-១ ម៉ិកស៊ិក
-ប៉ូឡូញ ៥-១ ហ្វាំងឡង់
-ព័រទុយហ្គាល់ ០-០ អេស្ប៉ាញ
-ស្លូវេនី ៤-០ សាំងម៉ារ៉ាំង
-ស្វីស ១-២ ក្រូអាស៊ី
-បារាំង ៧-១ អ៊ុយក្រែន៕