ជាតិ
ពីនេះ ពីនោះ
ថ្វាយ​ថ្វាត់​៖ ថ្វាត់​បង្គំ​ព្រះមហា​ក្សាយ ថ្វាយបង្គំ​ព្រះមហាក្សត្រ​
09, Oct 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម «​ថ្វាយ​» មានន័យថា ឲ្យ​, ប្រគល់​, បូជា រីឯ «​ថ្វាត់​» មានន័យថា ប្រាកដ​ដូចដែល (​សម្រាប់​ប្រើតែ​ក្នុង​ពាក្យកាព្យ​) . . . ស្ដេច​ចរយាត្រា​ដល់​ឋាន​វិញ​ថ្វាត់ ។ អត្ថន័យ​ជារួម​របស់ «​ថ្វាយ​ថ្វាត់​»  គឺ លើកដៃ​ប្រណម្យ ថ្វាត់ថ្វាយបង្គំ​ចំពោះ​ព្រះមហាក្សត្រ ដែល​សម្រាប់​ប្រើ​ក្នុង​ពាក្យកាព្យ​។​

 
​បរិវារស័ព្ទ «​ថ្វាត់​» អាច​គន្លាស់​បានជា​ពាក្យ «​ថ្វាត់​បង្គំ​ព្រះមហា​ក្សាយ គឺ​ថ្វាយបង្គំ​ព្រះមហាក្សត្រ​»​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 
 
 

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com